ជាតិ
ទូក​«​ង​»​វែង​ជាងគេ​លើ​ពិភពលោក ដាក់​បង្ហាញ​នៅមុខ​វាល​ព្រះមេរុ រយៈពេល​៧​ថ្ងៃ​
25, Nov 2018 , 2:44 pm        
រូបភាព
​ភ្នំពេញ​៖ ទូក​«​ង​» វែង​ជាងគេ​លើ​ពិភពលោក «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​បាន​ជាប់​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក ត្រូវបាន​យកមក​តាំង​បង្ហាញ​ជា​សាធារណៈ នៅ​ទល់មុខ​ខាងកើត​វាល​ព្រះមេរុ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៤-៣០​វិច្ឆិកា​នេះ​។ ការតាំង​បង្ហាញ​ជា​សាធារណៈ​នេះ ដើម្បី​ឲ្យ​សាធារណ​ជនជាតិ​-​អន្ដរជាតិ បាន​ចូលរួម​ទស្សនា និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​។



ក្រោយពី​ដាក់តាំង​បង្ហាញ​នៅមុខ​វាល​ព្រះមេរុ​បានបញ្ចប់ ទូក «​ង​» វែង​ជាងគេ​លើ​ពិភពលោក​នេះ នឹងត្រូវ​ដាក់​តាំងនៅ​បរិវេណ​ចុង​ប៉ម មុខ​សាលាខេត្ត​ព្រៃវែង​។ 
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព និង​វីដេអូ​ខាងក្រោម​៖
 























© រក្សាសិទ្ធិដោយ thmeythmey.com