អន្តរជាតិ
គំនូរ​របស់​កំពូល​អ្នក​ប្រាជ្ញ​ចិន ស៊ូ តុង​ប៉ លក់ដាច់​ក្នុងតម្លៃ​ជិត​៦០​លាន​ដុល្លារ​
27, Nov 2018 , 2:53 pm        
រូបភាព
ដោយ:
​គំនូរ​មួយ​ផ្ទាំង​មាន​អាយុកាល​ជិត​មួយ​ពាន់​ឆ្នាំ ដែលជា​ស្នាដៃ​របស់​កំពូល​អ្នកប្រាជ្ញ​ចិន ស៊ូ ស៊ី  (Su Shi) ឬ​ស្គាល់​ថា ស៊ូ តុង​ប៉ (Su Dongpo) នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ត្រូវបាន​លក់ដាច់​ក្នុងតម្លៃ ៥៩,៥​លាន​ដុល្លារ នៅឯ​ទីតាំង​ដាក់លក់​ដេញថ្លៃ​មួយកន្លែង ក្នុង​ទីក្រុង​ហុងកុង​។

 
​ការិយាល័យ​ដាក់លក់​ដេញថ្លៃ​ឈ្មោះថា Christie's Asia  បាន​ពណ៌នា​សិល្បៈ​គំនូរ​ដ៏​អស្ចារ្យ​ក្នុងសម័យ​រាជវង្ស​សុង​មួយ​នេះ​ថា «​ជា​គំនូរ​បុរាណ​ចិន ​ដ៏​ក​ម្រ​បំផុត​មួយ ​នៅក្នុង​ពិភពលោក​»​។ គំនូរ​​បុរាណ​មួយ​ផ្ទាំង​នេះ មាន​ឈ្មោះថា «​ថ្ម និង​ឈើ​»​។ 


 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP គំនូរ​ដ៏​ក​ម្រ​របស់​ចិន​នេះ ​គឺជា​របស់ដែល​លក់ដាច់​ក្នុងតម្លៃ​ខ្ពស់​ជាងគេ​បំផុត​មួយ ក្នុង​ការិយាល័យ Christie's Asia​។ ហើយ​គំនូរ​មួយ​ផ្ទាំង​នេះដែរ បានបង្ហាញ​ពី​ទិដ្ឋភាព​នៃដើមឈើ​គ្មាន​ស្លឹក​មួយ​ដើម ដែល​មើលទៅ​ស្រដៀង​នឹង​សត្វ​នាគ ជាមួយនឹង​ថ្ម​ដ៏​រឹង​មួយ​សំដិល​នៅក្បែរនោះ​។ 
 
​ជាមួយគ្នានេះ គំនូរ​ដែលមាន​ប្រវែង​ជាង ១៨៥,៥​សង់ទីម៉ែត្រ​នេះ ក៏មាន​ភ្ជាប់​ជាមួយនឹង​ការ​រចនា​អក្សរ​ដោយ​ដៃ​ផ្ទាល់​របស់​អ្នកប្រាជ្ញ​ដ៏​ល្បីឈ្មោះ​ស៊ូ តុង​ប៉  និង​អម​ទៅដោយ​កំណាព្យ​នា​សម័យ​សតវត្សរ៍​ទី​១១ ក្នុងប្រទេស​ចិន​ផងដែរ​។ 
 
​គួរ​បញ្ជាក់ផង​ដែរ​ថា អ្នកប្រាជ្ញ​ចិន ស៊ូ ស៊ី ឬ​ត្រូវបាន​គេ​ស្គាល់​ម្យ៉ាង​ទៀតថា ស៊ូ តុង​ប៊ (Su Dongpo) គឺជា​បុគ្គល​ដ៏​សំខាន់បំផុត​មួយរូប​ក្នុង​ប្រវត្តិសាស្ត្រ​ចិន​។ ស៊ូ តង់​ប៊​នេះ មិន​ត្រឹមតែ​ជា​អ្នកសរសេរ​កំណាព្យ និង​ជាងគំនូ​រប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​អ្នក​អក្សរសាស្ត្រ​ដ៏​ពូកែ និង​អ្នកនយោបាយ​ល្បីឈ្មោះ​ថែមទៀត​ផង​៕

Tag:
 ​ចិន​
  គំនូ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com