ជាតិ
លោក កេ​ន ចាន់ថន ស្ថាបនិក​សមាគម​សហគ្រិន​វ័យក្មេង ទទួលមរណភាព​ដោយ​ខ្យល់គរ​
28, Nov 2018 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
លោក កេ​ន ចាន់ថន អតីត​ប្រធាន និង​ជា​ស្ថាបនិក​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) បានទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២៧ ខែវិច្ឆិកា ដោយសារ​ខ្យល់គរ​ក្នុង​អាយុ​៣៩​ឆ្នាំ​។ នេះ​បើតាម​ការអះអាង​របស់ YEAC នៅក្នុង​ដំណឹង​មរណទុក្ខ​របស់ខ្លួន​។​

 
​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​រូបថត លោក កេ​ន ចាន់ថន ដែល​ស្ថិតនៅក្នុង​ស្ថាន​ស្តូកស្តឹង​លើផ្លូវ​ប៉ាស្ទ័រ មុខក្រសួង​រ៉ែ និង​ឋា​ម​ពល  ដោយ​នៅក្បែ​កង់​មួយគ្រឿង​។ សម្រាប់ YEAC នេះ​គឺជា​ការបាត់បង់​មួយ​ដ៏​ធំធេង ដែល​មិនអាច​យក​អ្វី​មក​ប្រៀបផ្ទឹម​បាន សម្រាប់ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​ក្រុមគ្រួសារ​របស់លោក​ផ្ទាល់ ។​
 
 
​បើ​គណនី LinkedIn លោក កេ​ន ចាន់ថន បាន​ផ្តួចផ្តើម​បង្កើត​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (Young Entrepreneurs Association of Cambodia/YEAC) និង​កាន់តំណែង​ជា​ប្រធាន​ចន្លោះ​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣​។ លោក​ក៏​ធ្លាប់​ធ្វើជា​ប្រធាន​អង្គការ Cambodia Computer Society ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៦ និង​បន្តធ្វើ​ប្រធាន​សហព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា (ICTF) ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៩​។​
 
​ចាប់ពី​ឆ្នាំ​២០១៣ មក​លោក​ធ្វើជា​ប្រធាន​សហព័ន្ធ​ជំនួយ​កម្ពុជា (Cambodia Business Federation) ថែមទាំង​បាន​បង្កើត និង​ធ្វើជា​ប្រធាន​ក្រុមហ៊ុន Ken Group ចាប់ពី​ឆ្នាំ​២០០៦​មក​។ Ken Group ជា​ក្រុមហ៊ុន​មាន​ជំនាញ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន ការអប់រំ អ​ច​នល​ទ្រ​ព និង​សេវា​ហិរញ្ញវត្ថុ​៕

Tag:
 កេ​ន ចាន់ថន​
  មរណភាព​
© រក្សាសិទ្ធិដោយ thmeythmey.com