កីឡាអន្តរជាតិ
អន្តរជាតិ
Emery មិន​បញ្ជូន​កីឡាករ​សំខាន់ៗ​ពេល​ប៉ះ Poltava ព្រោះ​បារម្ភ​ពី​សន្តិសុខ​នៅ​អ៊ុយ​ក្រែ​ន​
29, Nov 2018 , 5:18 pm        
រូបភាព
​លោក Unai Emery អ្នកចាត់ការ​ទូទៅ Arsenal នឹងដាក់​កីឡាករ​យុវជន​ទៅក្នុង​ក្រុម​របស់លោក​ដើម្បី​ប្រកួត​ជាមួយ Vorskla Poltava ក្នុង​ក្របខណ្ឌ Europa League នៅ​រាត្រី​ថ្ងៃទី​២៩ ខែ​វិ​ច្ឆ​កា​នេះ​។ លោក Emery ចង់​រក្សា​កីឡាករ​សំខាន់ៗ​ដើម្បី​ប្រជែង​ក្នុង​លី​គ​សម្រាប់​ការប្រកួត​ទល់នឹង​ក្រុម​ខ្លាំង Tottenham Hotspur និង Manchester United និង​បារម្ភ​ពី​សុវត្ថិភាព​កូនក្រុម​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ដែល​កំពុងមាន​បញ្ហានយោបាយ​។​


 
​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បញ្ជាក់ថា​កីឡាករ​សំខាន់ៗ​មួ​ច​ចំនួន​ដូចជា Pierre-Emerick Aubameyang, Mesut Ozil និង Lucas Torreira ជាដើម​នោះ​នឹងមិន​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​សម្រាប់​ជំនួប​នេះឡើយ​។ ផ្ទុយទៅវិញ​កីឡាករ​ដែល​មិនសូវ​មានឈ្មោះ​ល្បី​របស់​របស់​ក្រុម​កាំភ្លើង​ធំ​ដែល​រួមមាន Charlie Gilmour, Zech Medley និង Dejan Iliev ត្រូវ​ជំនួស​តំណែង​របស់​ពួកគេ​។​
 
«​យើង​ត្រូវ​ផ្តល់ឱកាស​ដល់​កីឡាករ​វ័យក្មេង​។ កីឡាករ​ទាំងអស់​បាន​ធ្វើការ​ជាមួយ​ពួកយើង​នៅ​គ្រប់​វគ្គ​ទាំងអស់ និង​លេង​ក្នុងការ​ប្រកួត​កំដៅ​សាច់ដុំ​មុន​រដូវ​កាល​ផងដែរ​។ អ្វីដែល​សំខាន់​យើង​ចង់​ផ្តល់ឱកាស​ឱ្យ​ពួកគេ​នៅ​យប់​នេះ​»​។ លោក Emery បញ្ជាក់បន្ថែម​ដូច្នេះ​។​
 
​បើតាម​ការយល់ឃើញរ​បស់​ក្រុម​អ្នក​សារព័ត៌​នៅលើ​ពិភពលោក អតីត​អ្នកចាត់ការ Paris Saint-Germain និង Sevilla រូបនេះ​អាច​នឹង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​កីឡាករ ខណៈ​ក្រុម​មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ឈានទៅ​វគ្គ​បន្ត​រួចរាល់​ហើយ​ដែរ​។​


 
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប UEFA បានសម្រេច​ផ្លាស់ប្តូរ​ទីលាន​ប្រកួត​រវាង​ក្រុម​ទាំងពីរ​ក្នុង​ពូ​ល E នេះ ពី​កីឡដ្ឋាន Oleksiy Butovsky របស់​ក្រុម Poltava ទៅកាន់​កីឡដ្ឋាន​ជាតិ (NSC) ដែល​ស្ថិតក្នុង​ក្រុង​គៀវ​វិញ ដោយសារតែ​បញ្ហា​សន្តិសុខ បន្ទាប់ពី​ការដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នៅ​អ៊ុយ​ក្រែ​ន​។​
 
​អ្នកនយោបាយ​នៅ​អ៊ុយ​ក្រែ​ន​នៅ​សប្ដាហ៍​នេះ​បានអនុម័ត​លើ​សំណើ​មួយ​ដើម្បី​ណែនាំ​ច្បាប់អាជ្ញាសឹក​នៅក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ការវាយប្រហារ បន្ទាប់ពី​រុស្ស៊ី​បាន​បាញ់រះ និង​ឃាត់ទុក​នាវាចម្បាំង​អ៊ុយ​ក្រែ​ន​៣​គ្រឿង​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។​
 
​មួយវិញទៀត Arsenal ក៏​ចង់ទុក​ជើង​កីឡាករ​សំខាន់ៗ​មួយចំនួន​ផងដែរ​ដើម្បី​លេង​តទល់​នឹង​ក្រុម Tottenham ចុង​សប្តាហ៍​នេះ និង​ធ្វើដំណើរ​ទៅ​ជួ​ម Manchester United ក្នុង​ក្របខណ្ឌ Premier League នៅ​រាត្រី​ថ្ងៃទី​៦ ខែធ្នូ​៕

Tag:
 បាល់ទាត់​
  Arsenal
  Europa League
  Vorskla Poltava
  អ៊ុយ​ក្រែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com