កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Arsenal ដាក់​កីឡាករ​ក្មេងៗ​យកឈ្នះ​ម្ចាស់ផ្ទះ Poltava ៣-០
30, Nov 2018 , 2:04 pm        
រូបភាព
​ក្រុម Arsenal ដែល​ដាក់បញ្ចូល​សុទ្ធតែ​កីឡាករ​ក្មេងៗ​អា​ចរក​ជ័យជម្នះ​ដល់​ទៅ ៣-០ លើ​ក្រុម​ម្ចាស់ផ្ទះ Vorskla Poltava ក្នុងការ​ប្រកួត​ក្របខណ្ឌ Europa League នា​កីឡដ្ឋាន​ជាតិ (NSC) ដែល​ស្ថិតក្នុង​ក្រុង​គៀវ​។​


 
​ខ្សែប្រយុទ្ធ​វ័យក្មេង Emile Smith Rowe អា​ចរក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​លោក Unai Emery នៅ​១១​នាទី​ដំបូង​ដើមតង់​ទី​១ មុន Aaron Ramsey សម្រេច​គ្រាប់​ទី​២​នៅ​នាទី​២៧ ដោយ​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​។ មិនទាន់​ឆ្លង​ផុត​វគ្គ​ទី​១​ផង កីឡាករ​វ័យ ១៩​ឆ្នាំ Joseph Willock ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៣​នៅ​នាទី​៤១ និង​ជា​គ្រាប់​បាល់​ដំបូង​របស់គេ​ផងដែរ​។​


 
​ជ័យជម្នះ​បាន​នាំ​កាំភ្លើង​ធំ​ឈរ​កំពូល​តារាង​ពូ​ល E មាន​១៣​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​៥​លើក​រួចមក និង​ឈានទៅ​វគ្គ​៣២​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​។ ក្នុង​ពូ​ល​នេះដែរ Sporting CP បាន​ចំណាត់ថ្នាក់​ទី​២​មាន​១០​ពិន្ទុ​និង​កក់​កៅអី​ទៅជា​មួយ Arsenal ដែរ ព្រោះ​ក្រុម​លេខ​៣ Vorskla Poltava និង​លេខ​៤ Qarabag FK មានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ការប្រកួត​សល់​តែ​១​លើក​ទៀត​។​


 
​ដំបូង​ឡើយ​ជំនួប​រវាង Arsenal និង Vorskla Poltava ស្ថិតក្នុង​ភាពស្រពេចស្រពិល​ដោយសារតែ​បញ្ហា​សន្តិសុខ​នៅក្នុង​ទីក្រុង Poltava មិនសូវ​ល្អ​។ បញ្ហា​នេះ UEFA បានធ្វើ​អន្តរាគមន៍​ហើយ​សម្រេច​ផ្លាស់ប្តូរ​ទីលាន​ប្រកួត​ពី​កីឡដ្ឋាន Oleksiy Butovsky ទៅកាន់​កីឡដ្ឋាន​ជាតិ (NSC) ដែល​ស្ថិតក្នុង​ក្រុង​គៀវ​វិញ បន្ទាប់ពី​មានការ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នៅ​អ៊ុយ​ក្រែ​ន​។​
 
​អ្នកនយោបាយ​នៅ​អ៊ុយ​ក្រែ​ន​នៅ​សប្ដាហ៍​នេះ​បានអនុម័ត​លើ​សំណើ​មួយ​ដើម្បី​ណែនាំ​ច្បាប់អាជ្ញាសឹក​នៅក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ការវាយប្រហារ បន្ទាប់ពី​រុស្ស៊ី​បាន​បាញ់រះ និង​ឃាត់ទុក​នាវាចម្បាំង​អ៊ុយ​ក្រែ​ន​៣​គ្រឿង​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។​
 
​លទ្ធផល​ការប្រកួត​គូ​ដទៃ​សម្រាប់​ពានរង្វាន់​លំដាប់​ទី​អឺរ៉ុប​នេះ​
 
- Group A 
 
Bayer Leverkusen ១ - ១ Ludogorets Razgrad
FC Zuerich ១ - ២ AEK Larnaca
 
- Group B 
 
Rosenborg ០ - ១ Celtic
Salzburg ១ - ០ RasenBallsport Leipzig
 
- Group C 
 
Bordeaux ២ - ០ Slavia Prague
Zenit St. Petersburg ១ - ០ FC Koebenhavn
 
- Group D 
 
Anderlecht ០ - ០ Spartak Trnava
Fenerbahce ០ - ០ Dinamo Zagreb
 
- Group E 

Qarabag FK ១ - ៦ Sporting CP
 
- Group F
 
Milan ៥ - ២ F91 Dudelange
Real Betis ១ - ០ Olympiacos
 
- Group G 
 
Spartak Moscow ១ - ២ Rapid Wien
FTRangers ០ - ០ Villarreal
 
- Group H
 
Apollon Limassol ២ - ០ Lazio
Eintracht Frankfurt ៤ - ០ Marseille
 
- Group I 
 
Malmoe FF ២ - ២ Genk
Sarpsborg 08 ២ - ៣ Besiktas
 
 - Group J 
 
FC Krasnodar ២ - ១ Akhisarspor
Standard Liege ១ - ០ Sevilla
 
- Group K 
 
FC Astana ០ - ១ Dynamo Kyiv
Jablonec ០ - ១ Rennes
 
- Group 
 
BATE Borisov ២ - ០ Vidi FC
Chelsea ៤ - ០ PAOK Thessaloniki FC
 

Tag:
 បាល់ទាត់​
  Arsenal
  Europa League
  Vorskla Poltava
© រក្សាសិទ្ធិដោយ thmeythmey.com