ពីនេះ ពីនោះ
គួរ​បារម្ភ និង​ចាប់អារម្មណ៍​៖ ផលិត​៥​វិនាទី​, ប្រើ​៥​នាទី តែ​ថង់​ប្លា​ស្ទិ​ក​បំពុលបរិស្ថាន​៥០០​ឆ្នាំ
02, Dec 2018 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ សម្ភារ​ប្លា​ស្ទិ​ក​កើនឡើង​ខ្លាំង​នៅ​ភ្នំពេញ​…! ការប្រើប្រាស់​សម្ភារ​ប្លា​ស្ទិ​ក​កើនឡើង​ខ្លាំង​ដោយសារ​វត្តមាន​ជំនួញ​កាន់តែ​កើនឡើង​ខ្លាំង​ដែរ​នៅ​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ​។ ហាង​កាហ្វេ ហាង​លក់ទំនិញ ភោជនីយដ្ឋាន​…​បង្ខំចិត្ត​ប្រើប្រាស់​សម្ភារ​ប្លា​ស្ទិ​ក​កាន់តែ​ច្រើនឡើង​សម្រាប់​អតិថិជន​របស់​ពួកគេ​។ តែ​កំណើន​នេះ​បង្ហាញ​ការព្រួយបារម្ភ​ទៅវិញ​។ របាយការណ៍​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​នៃ​អង្គការសហប្រជាជាតិ UNDP ធ្លាប់បាន​បង្ហាញថា ថង់​ប្លា​ស្ទិ​កមួយ​ត្រូវការ​ពេល​តែ​៥​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផលិត ហើយ​យើង​ប្រើប្រាស់​វា​ប្រហែល​៥​នាទី​រួច​បោះចោល​។ តែ​ថង់​ប្លា​ស្ទិ​ក​ដែល​គេ​បោះចោល​នោះ បំពុលបរិស្ថាន និង​មហាសមុទ្រ​រយៈពេល​៥០០​ឆ្នាំ​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com