ពីនេះ ពីនោះ
យុវវ័យ​ប្រើពាក្យ «​ខិ​ខិ​» ដែល​ពុំមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​
03, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​យុវវ័យ​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រាកដជា​ជ្រាប​ច្បាស់​ពី​ពាក្យ «​ខិ​ខិ​» នេះហើយ ដោយឡែក ចាស់ៗ​វិញ នៅ​ស្រពេចស្រពិល​ក្នុងការ​ប្រើពាក្យ «​ខិ​ខិ​»​នេះ​នៅឡើយ​ទេ​។ តើ​ត្រឹមត្រូវ​ដែរ​ឬ​អត់​ដែល​យុវជន​ប្រើពាក្យ​«​ខិ​ខិ​»​ដែល​ពុំមែន​ជា​ពាក្យ​ខ្មែរ​?



​ពិតណាស់​ជា​កំហុស​ដ៏​ធំ​មួយ​ដែល​យុវវ័យ​ប្រើពាក្យ​«​ខិ​ខិ​» ដែល​មិនមែនជា​ពាក្យ​ខ្មែរ​។ វចនានុក្រម​ខ្មែរ បានបញ្ជាក់​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​«​កិកិ​»​ដែល​មានន័យថា សូរ​ឮ​ដោយ​សម្រែក​អ្វីមួយ​។ ដើម្បី​រក្សា​ភាសាជាតិ​ខ្មែរ​ឲ្យ​កាន់តែ​ល្អប្រសើរ យុវវ័យ​គួរតែ​បែរមក​ប្រើពាក្យ​ដែល​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​វិញ ទើប​ជាការ​ល្អ​៕ 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com