អត្ថបទពាណិជ្ជកម្ម
ត្រៀម​លុយ​ហើយ​ឬ​នៅ​? ស្មា​ត​ហ្វូ​ន Nokia 3.1 Plus មាន​លើ​ទីផ្សារ​កម្ពុជា​ហើយ ជាមួយនឹង​តម្លៃ​ធូរ​ថ្លៃ​
19, Dec 2018 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំណឹង​ល្អ​សម្រាប់​ហ្វេ​នៗ​របស់ Nokia ទាំងអស់ ពេលនេះ​ស្មា​ត​ហ្វូ​ន Nokia 3.1 Plus ដែល​ទើបនឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌា​នោះ  មាន​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ​។ ការមកដល់​នៃ​វត្តមាន​របស់ Nokia 3.1 Plus នៅលើ​ទីផ្សារ​កម្ពុជា​នេះ គឺ​ពិតជា​ធ្វើ​ឲ្យ​ហ្វេ​នៗ​នៅ​កម្ពុជា​ទាំងអស់​មាន​អារម្មណ៍​ភ្ញាក់ផ្អើល ជាមួយ​តម្លៃ​ធូរ​ថ្លៃ​មែនទែន ត្រឹមតែ ១៧៩ ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សមត្ថភាព​វិញ មិនធម្មតា​នោះទេ​។ លើសពីនេះ ក៏មាន​ភ្ជាប់​មកជា​មួយ​នឹង​កាដូ​ជាច្រើន​ដូចជា ស្រោម​ទូរ​សព្ទ​, ស្ក្រី​ន​ទូរស័ព្ទ និង​ដប​ទឹក​យ៉ាង​ស្រស់ស្អាត របស់ Nokia ផងដែរ​។ ការ​ថែម​ជូន​នេះ មាន​រហូតដល់​អស់ពី​ស្ដុក​។ ដូច្នេះ​រួសរាន់​កក់​ទុក​ភ្លាម​ទៅ​។​


 
 
​គួររំលឹកថា Nokia 3.1 Plus គឺជា​ស្មា​ត​ហ្វូ​ន​ដែល​រូបរាង​ដ៏​ស្រស់ស្អាត​របស់​វា ផលិតឡើង​ពី​អាលុយមីញ៉ូម មាន​ទម្ងន់ 180​ក្រាម  និង​មាន​អេក្រង់ 6.0 inches កម្រិត​បង្ហាញ​រូបភាព 720 x 1440 ភិ​ច​សែ​ល និង​ដង់ស៊ីតេ 268 ppi ។ ទូរ​សព្ទ​នេះ ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android one នឹង​បំពាក់​បន្ទះ​ឈី​ប Helio P22 (12 nm) និង CPU Octa-core 2.0 GHz Cortex-A53​។ វា​មាន Ram 3GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB និង​មួយ​ម៉ូ​ឌែ​ល RAM 2 GB និង​អង្គ​ផ្ទុក​ទិន្ន័យ 16 GB និង​បំពាក់​មកជា​មួយ​កម្លាំង​ថាមពល​ថ្ម 3500 mAh ដែល​អាច​ប្រើ​បាន​រហូតដល់​ទៅ​២ ថ្ងៃ​។ ងាក​មក​មើល​ផ្នែក​កាមេរ៉ា​របស់ Nokia 3.1 Plus វិញ វា​បំពាក់​មកជា​មួយ​កាមេរ៉ា​ភ្លោះ ដោយ​ផ្នែក​ខាងក្រោយ មាន​ទំហំ 13 MP, f/2.0 និង​១​គ្រាប់​ទៀត មាន​ទំហំ 5 MP, f/2.4 ។ ចំណែកឯ​កាមេរ៉ា​ខាងមុខ មាន​ទំហំ 8 MP, f/2.2 ៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com