កីឡាជាតិ
ជាតិ
កាសែត​ប៉ូឡូញ​៖ អ្នក​​ជំនួញ​ខ្មែរ​ម្នាក់​ទិញ​ភាគហ៊ុន​ក្លិប​បាល់ទាត់​កំពូល​មួយ​នៅ​ប៉ូឡូញ​
21, Dec 2018 , 12:46 pm        
រូបភាព
ដោយ: ថ្មីៗ
លោក លី វណ្ណា ដែលជា​អ្នកជំនួញ​ដើមកំណើត​ខ្មែរ​ម្នាក់ ត្រូវបាន​រាយការណ៍​ថា ចូលរួម​ទិញ​ភាគហ៊ុន​ក្លិប Wisla Krakow ម្ចាស់​ជើងឯក​១៣​សម័យកាល​នៃ​ក្របខណ្ឌ​កំពូល​ប៉ូឡូញ ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​។​

 
​យោងតាម​ការផ្សាយ​រប​ស់កា​សែត​ប៉ូឡូញ polandin.com លោក លី វណ្ណា និង​ដៃគូ​អង់គ្លេស បាន​ជួប​ជាមួយ​តំណាង​ក្លិប Wisla Krakow កាលពី​ថ្ងៃ​អង្គារ​កន្លងមក​។ របាយការណ៍​បាន​លើកឡើងថា ដៃគូ​ភាគហ៊ុន កម្ពុជា​-​អង់គ្លេស​ត្រូវ​ទិញ​ភាគហ៊ុន ១០០​ភាគរយ​តែម្តង​។ 
 
​ព័ត៌មាន​ពិស្តារ​ទាក់ទង​នឹង​ដំណើរ​ការចរចា មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ជា​សារ​ធារ​ណៈ​នោះឡើយ​។ មិនមាន​ព័ត៌មាន​ច្រើន​ឡើយ​ទាក់ទង​នឹង​លោក លី វណ្ណា ប៉ុន្តែ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​នានា លោក វណ្ណា មាន​ភាគហ៊ុន​នៅ​ក្លិប​ធំៗ​មួយចំនួន​ដូចជា New York City, Slavia Praga, Yokohama FC, Vitoria Guimaraes និង​នៅ​ក្លិប​មួយចំនួន​នៅ​ប្រេ​ស៊ី​ល​៕ 
 

Tag:
 លី វណ្ណា
© រក្សាសិទ្ធិដោយ thmeythmey.com