អន្តរជាតិ
អ្នកស្លាប់​ដោយសារ​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី​កើន​ដល់​ទៅ​៣៧៣​នាក់​
25, Dec 2018 , 3:09 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​រលក​ស៊ូណាមិ ដែល​បង្កឡើង​ដោយ​ប​ន្ទុះ​ភ្នំភ្លើង​នៅ​កោះ Krakatoa ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២២ ខែធ្នូ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ឡើងដល់​៣៧៣​នាក់​ហើយ ខណៈ​មនុស្ស​ប្រមាណ​១៤០០​នាក់​រងរបួស​។ នេះ​បើតាម​ការផ្សាយ​របស់ AFP ដោយ​បង្ហាញ​ពី​កំណើន​អ្នកស្លាប់​ពី​២៨១​នាក់​នៅ​ថ្ងៃ​ចន្ទ កើន​មកដល់​៣៧៣​នាក់ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ ។​



អត្ថបទទាក់ទង

តំបន់ឆ្នេរ ដែល​សម្បូរ​ទៅដោយ​ទេសចរ​នៅ​ជុំវិញ​ច្រក Sunda បាន​រង​នូវ​ការបំផ្លិចបំផ្លាញ ហើយ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ពលរដ្ឋ​មូលដ្ឋាន និង​អ្នករកស៊ី​ខាង​វិស័យ​ទេសចរណ៍​។ លោក Sutopo Purwo Nugroho អ្នកនាំពាក្យ​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូណេស៊ី បាន​អះអាង​ផងដែរ​ថា មនុស្ស​ប្រមាណ​១២៨​នាក់​កំពុង​បាត់​ខ្លួន ជាពិសេស​នៅ​ភាគខាងត្បូង​ស៊ូ​ម៉ា​ត្រា និង​ខាងលិច​កោះ​ជ្វា​។​
 
​អ្វីដែល​គួរ​សម្គាល់ ភរិយា​តារាចម្រៀង Riefian Fajarsyah នៃ​ក្រុម Seventeen ដ៏​ល្បីល្បាញ​នៅ​ឥណ្ឌូណេស៊ី គឺ​អ្នកស្រី Dylan Sahara ដែលជា​តារា​សំដែង និង​តារា​ទូរទស្សន៍​ម្នាក់​ផងដែរ​នោះ ក៏បាន​បាត់បង់​ជីវិត​ផងដែរ​។​
 
​នាពេល​ស៊ូណាមិ​បោកបក់ អ្នកស្រី Dylan Sahara ស្ថិតនៅ​ស្រុកកំណើត​ខ្លួន​ក្នុង​ក្រុង Ponorogo នៃ​កោះ​ជ្វា​។ លោក Riefian Fajarsyah រៀបចំ​ពិធីបុណ្យ​សព្វ​ភរិយា​ខ្លួន​នា​ថ្ងៃ​អង្គា​រ៍​នេះ​៕​

 

Tag:
 ឥណ្ឌូណេស៊ី​
  ស៊ូណាមិ
© រក្សាសិទ្ធិដោយ thmeythmey.com