ជាតិ
សេដ្ឋកិច្ច
កសិករ​ប្រើគោ​ក្របី សម្រាប់​ភ្ជួរ​រាស់​នៅសល់តែ​ជាង​៣​ភាគរយ​
25, Dec 2018 , 8:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
​ភ្នំពេញ​៖ ការប្រើប្រាស់​គោល​ក្របី សម្រាប់​ធ្វើស្រែ​នៅសល់​ត្រឹម ៣,៥៧​ភាគរយ​ប៉ុណ្ណោះ ខណៈ​ការប្រើប្រាស់​គ្រឿងយន្ត​មាន​ចំណែក​ដល់​ទៅ ៩៦,៤៣​ភាគរយ​ឯណោះ​។ នេះ​បើតាម​របាយការណ៍​កសិកម្ម​ប្រចាំខែ​វិច្ឆិកា​ឆ្នាំ​២០១៨​។​


 
​បើតាម​របាយការណ៍​ដ​ដែល  ផ្ទៃដី​ភ្ជួរ​រាស់​ត្រឹម​ខែវិច្ឆិកា​សម្រេចបាន ៣​លាន​ហិកតា ក្នុងនោះ​ការ​ភ្ជួរ​រាស់​ដោយ​គោក្របី​មាន​ចំនួន ១០,៧​ម៉ឺន​ហិកតា និង​ដោយ​គ្រឿងយន្ត​មាន​ចំនួន ២,៨៩​លាន​ហិកតា​។​
 
​ការប្រមូល​ផល​ស្រូវវស្សា​ត្រឹម​ខែវិច្ឆិកា​សម្រេចបាន ១,៥៤​លាន​ហិកតា ដោយ​ទទួលបាន​បរិមាណ​ស្រូវ​សរុប ៤,៧៩​លាន​តោន លើស​ឆ្នាំមុន ៧២​ម៉ឺន​តោន​។ ទិន្នផល​ជា​មធ្យម ៣០៩៩​តោន​ក្នុង​មួយ​ហិកតា​។ នេះ​បើតាម​របាយការណ៍​ខាងលើ​៕

Tag:
 គោ​
  ក្របី​
  ភ្ជួរ​រាស់​
  ស្រែ​
© រក្សាសិទ្ធិដោយ thmeythmey.com