ជាតិ
​វិមាន​ឈ្នះ ឈ្នះ សម្ពោធ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ អមដោយ​ព្រឹត្តិការណ៍​ជាច្រើន​
29, Dec 2018 , 4:59 am        
រូបភាព
​ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​២៩​ធ្នូ  សម្តេច ហ៊ុន សែន អ​ញ្ញើញ​សម្ពោធ វិមាន​អនុស្សាវរីយ៍  នយោបាយ​ឈ្នះ ឈ្នះ និង​អបអរសាទរ​ខួប​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការអនុវត្ត​នយោបាយ​ប្រកបដោយ​ជោគជ័យ ។​

 
​ក្នុង​ពិធី​សម្ពាធ​វិមាន​ឈ្នះ ឈ្នះ នេះ ក៏មាន​ការរៀបចំ​តាំងពិព័រណ៍​តំបន់​សមិទ្ធិផល  និង​តំបន់​សុខដុម​នីយកម្ម ការតាំង​ង​ពិព័រណ៍​ម្ហូបអាហារ និង​ភេសជ្ជៈ​«​ភូមិ​ម្ហូប​ឆ្ងាញ់​» ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក​ផលិតផល ថៃ អាស៊ាន ចិន ជប៉ុន កូរ៉េ  ដល់​ថ្ងៃទី​៣០​ធ្នូ​។​
 
​មានការ​ប្រកួត​ជើងឯក​គុន​ខ្មែរ​ពិភពលោក និង​ប្រកួត​កម្រិត​អាជីព​ខ្ពស់បំផុត​នៃ​សិល្បៈ​គុន​ខ្មែរ​( កម្ពុជា​-​មី​យ៉ាន់​ម៉ា​) ការប្រកួត​កីឡាករ​អុកចត្រង្គ នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៩​ធ្នូ ផងដែរ​។ 
 
​រហូតដល់​ម៉ោង​៦ ដល់​១១​រាត្រី ថ្ងៃ​ដដែល មានការ​ប្រគុំ​តន្ត្រីសម័យ រៀបចំ​ដោយ​ក្រសួង​វប្បធម៌  និង​ការប្រគុំ​តន្ត្រីសម័យ​ទំនើប​។ ជាមួយគ្នានេះ ក៏​មានការ​បញ្ចាំង​ខ្សែភាពយន្ត​ផងដែរ​។​
 
​សូមជម្រាបថា វិមាន​«​ឈ្នះ ឈ្នះ​»​នេះ ត្រូវបាន​សាងសង់ឡើង លើ​ផ្ទៃដី​ទំហំ​៨​ហិកតា នៅ​សង្កាត់​បាក់​ខែង ខ​ណ្ឌ័​ជ្រោយចង្វា ទល់មុខ​ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ ក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់​៕

Tag:
 សម្តេច ហ៊ុន សែន​
  ឈ្នះ ឈ្នះ
© រក្សាសិទ្ធិដោយ thmeythmey.com