ជាតិ
សង្គមជាតិ
មន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​ជួយសង្គ្រោះ​កុមារ និង​ស្ត្រី ជាង​១​លាន​នាក់ នៅក្នុង​ឆ្នាំ​២០១៨
31, Dec 2018 , 11:39 pm        
រូបភាព
​ភ្នំពេញ​៖ កុមារ​និង​ស្ត្រី​ជាង​១​លាន​នាក់ បានទទួល​ការព្យាបាល នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥​ទីតាំង ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា​។



​មន្ទី​រពេទ្យ​គន្ធបុប្ផា បាន​បញ្ជាក់ថា កុមារ​មាន​ជំងឺ​ចំនួន ៩៦១, ២៥៦ ករណី បាន​ពិនិត្យ​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​, កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​មាន​ចំនួន ១៦១, ៤២៦ នាក់ និង​កុមារ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​មាន​ចំនួន ១៤,៦១៥ នាក់ បាន​សម្រាក​ព្យាបាល​។ ដោយឡែក​ស្ត្រី​មាន​ផ្ទៃពោះ ១៥៤, ៨១៦ នាក់ និង​ស្ត្រី​សម្រាលកូន​មាន ២៧, ៣០៩ នាក់ បាន​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ផងដែរ​។ 
 
​មន្ទីរ​ពេទ្យ បាន​បន្ថែមទៀតថា ខ្លួន​បាន​កាត់បន្ថយ​អត្រា​មរណរ​បស់​កុមារ​បាន​ចំនួន ២ ភាគរយ (០,២៣ ភាគរយ​) ក្នុង​ឆ្នាំ​២០១៨ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ( ០,២៥ ភាគរយ​)​។ 
​គួររម្លឹកថា មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ដែល​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវបាន​រៀបចំឡើង ដោយ​សព​លោក​វេជ្ជបណ្ឌិត Beat Richner តាំងពី​ឆ្នាំ​១៩៩២៕ 

Tag:
 មន្ទី​ពេទ្យ​គន្ធបុប្ផា​
  កុមារ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com