កីឡាអន្តរជាតិ
អន្តរជាតិ
​កីឡាករ​២០​រូប​នៅ Premier League រត់​បាន​ជិត​៣៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​
02, Jan 2019 , 7:39 pm        
រូបភាព
​ថ្វី​ត្បិត​ល្បឿន​មិនមែនជា​អ្វី​គ្រប់យ៉ាង​សម្រាប់​កីឡាករ​បាល់ទាត់​ក្នុងការ​ធ្វើ​ឲ្យ​ពួកគេ​ល្បីល្បាញ​ក៏ដោយ​ប៉ុន្តែ​វា​គឺជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​ប្រកួត​ដែល​អាចធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​ទស្សនា​។ កីឡាករ​ដែលមាន​ល្បឿន​លឿន បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ភាពសប្បាយ​រីករាយ​ក្នុងការ​ទស្សនា និង​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ល្អមើល​។ បច្ច័យ​ទាំងនេះហើយ ដែល​បង្កើន​ឲ្យ​មាន​អ្នកគាំទ្រ​ច្រើន​ក្នុង​កីឡដ្ឋាន​នៅពេល​មានការ​ប្រកួត​ម្តងៗ​។​

 
​កីឡាករ​បាល់ទាត់​ដែលមាន​ល្បឿន​លឿន​បំផុត​លើ​លោក​នាពេល​បច្ចុប្បន្ននេះ​គឺមាន​ដូចជា Leroy Sane (Man City), Gareth Bale (Real Madrid), Kylian Mbappe (PSG), Hector Bellerin (Arsenal), Kyle Walker (Man City), Jamie Vardy (Leicester City), Lionel Messi (Barcelona)​និង Cristiano Ronaldo (Juventus)​។​
 
​ប៉ុន្តែ​ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​សូម​បង្ហាញ​លោកអ្នក​ពី​កីឡាករ​បាល់ទាត់​ដែលមាន​ល្បឿន​លឿន​បំផុត​ចំនួន​៥​រូប​ក្នុងចំណោម​២០​រូប​ពី​ក្របខណ្ឌ Premier League រដូវ​កាល​នេះ ដោយ​ផ្អែកលើ​ការចុះផ្សាយ​របស់​ក្រុមហ៊ុន Opta ដែល​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំងនោះ​នាពេល​កន្លងមក​។ 


 
​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ កីឡាករ​ឆ្នើ​របស់ Liverpool ពីររូប Mohamad Salah និង Sadio Mane រួមទាំង Eden Hazard របស់ Chelsea, Marcus Rashford របស់ Manchester United, Hector Bellerin របស់ Arsenal និង Raheem Sterling របស់​ក្រុម Manchester City មិន​ជាប់​ឈ្នោះ​ក្នុង​បញ្ជី​របស់ Opta សម្រាប់​រដូវ​កាល ២០១៨-២០១៩ នេះឡើយ​។​
 
Richarlison ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់ Everton, Timothy Fosu-Mensah (Fulham), Ben Chilwell (Leicester City), Kevin de Bruyne (Man City), Ricardo Pereira (Leicester City)​និង Leroy Sane (Man City) ស្ថិតក្នុង​ចំណោម​កីឡាករ ២០​រូប ប៉ុន្តែ​មិនជា​ប់​ក្នុងចំណោម​កីឡាករ​រត់លឿន​ជា​គេ​ទាំង​៥​ឡើយ​។​
 
​កីឡាករ​ដែលមាន​ល្បឿន​លឿន​បំផុត​ទាំង ៥​រូប ប្រចាំ​ក្របខណ្ឌ Premier League រដូវ​កាល​នេះ​មានដូចជា​៖
 
១- Dominic Calvert-Lewin ខ្សែប្រយុទ្ធ​របស់ Everton បាន​ប្រើ​ល្បឿន ៣៤,៩៣៥​គីឡូម៉ែត្រ​/១​ម៉ោង ពេល​ប៉ះ​ជាមួយ Southampton​



២- Kyle Walker ខ្សែការពារ​ស្លាប​ស្នាំ​របស់ Man City ប្រើប្រាស់​ល្បឿន ៣៤,៨៤៥ គីឡូម៉ែត្រ​/១​ម៉ោង ពេល​តទល់​ជាមួយ Arsenal​



៣- Aaron Lennon ខ្សែបម្រើ Burnley ប្រើប្រាស់​ល្បឿន ៣៤,៨២៦ គីឡូម៉ែត្រ​/១​ម៉ោង ពេល​តទល់​ជាមួយ Southampton​



៤- Ryan Fredericks ខ្សែការពារ West Ham United ប្រើប្រាស់​ល្បឿន ៣៤,៧៦៧ គីឡូម៉ែត្រ​/១​ម៉ោង ពេល​តទល់​ជាមួយ Arsenal​



៥- Pierre E. Aubameyang ខ្សែប្រយុទ្ធ​ឆ្មើ​ម Arsenal ប្រើប្រាស់​ល្បឿន ៣៤,៧៥៣ គីឡូម៉ែត្រ​/១​ម៉ោង ពេល​តទល់​ជាមួយ Man City


 

Tag:
 ​បាល់ទាត់​
  Fastest players in the Premier League
© រក្សាសិទ្ធិដោយ thmeythmey.com