កំណាព្យ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
​អត្ថន័យ មហា ៧ មករា​
07, Jan 2019 , 6:39 am        
រូបភាព
ដោយ: ថ្មីៗ
​បទ​ពាក្យ ៧

+ មហា ប្រវត្តិ​ជាង ៣ ឆ្នាំ​
​មហា រងកម្ម​ចាំ​មិន​ភ្លេច​
​មហា វិនាស​រាស្ត្រ​លង់​លិច​
​មហា ខ្ទី​ខ្ទេច​មហា​យ៉ាប់ ។​


 
+ មហា កម្សត់​ចត់​ជូរ​ចិត្ត​
​មហា ឧក្រិដ្ឋ​ក្រៅ​ផ្លូវច្បាប់​
​មហា កោងកាច​កាប់សម្លាប់​
​មហា អួអាប់​អស់​រស្មី ។​
 
+ មហា លោត​ផ្លោះ​ខ្នោះ​ផ្ដាច់ការ​
​មហា អស្ចារ្យ​លើស​មេឃ​ដី​
​មហា បំបាត់​សិទ្ធិ​សេរី​
​មហា ក្រក្រី​ក្រៀម​ស្លេកស្លាំង ។​
 
+ មហា ធ្វើការ​ធ្ងន់​យប់​ថ្ងៃ​
​មហា សង្ស័យ​ចោទ​ខ្មែរ​ខ្មាំង​
​មហា បង្អត់​ខ្សត់​កម្លាំង​
​មហា ឃ្លាន​ខ្លាំង​ថា​ជោគជ័យ ។​
 
+ មហា ចលនា​ផុស​ព្រោងព្រាត​
​មហា ខ្មីឃ្មាត​ពាសពេញ​ព្រៃ​
​មហា គំនិត​គិត​មមៃ​
​មហា ប្រពៃ​រំដោះជាតិ ។​
 
+ មហា ពលី​ជន្ម​ជីវ៉ា​
​មហា ចេស្ដា​ការពារ​ញាតិ​
​មហា ក្លាហាន​ច្រាន​ខ្មាំង​ខ្ទាត​
​មហា ឃ្លា​ឃ្លាត​ពី​ទុក្ខា ។​
 
+ មហា វីរជន​តស៊ូ​
​មហា គិតគូរ​គ្រប់ប្រការ​
​មហា កសាង​ស្អាង​រដ្ឋា​
​មហា សុខា​គ្រប់ទិសទី ។​
 
+ មហា សម្ដេច ៣ កាយា​
​មហា មេត្តា​ជប​ជីវី​
​មហា ជួបជុំ​ជាតិ​មូល​មីរ​
​មហា [ ប្រាំពីរ​មករា !!! ] 
 
​អ្នកនិពន្ធ (​ចាប ពូក​) (​ឈ្មោះ​ដើម ជ័យ ចាប​) 

© រក្សាសិទ្ធិដោយ thmeythmey.com