អត្ថបទពាណិជ្ជកម្ម
ឆ្នាំ​ថ្មី នាំ​ជ័យ នាំ​សំណាង ទិញ​ថែមៗ ទិញ​ក្នុងតម្លៃ​ពិសេស និង​មហាសាល​ពី​សាម​សុង​!
06, Jan 2019 , 4:06 pm        
រូបភាព
  ដើម្បី​អបអរសាទរ​ដល់​ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំ​សកល ២០១៩ និង​ឪ​កាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ដែល​នឹង​ខិតជិត​មកដល់​ក្នុងពេល​ឆាប់ៗ នេះ និង​ជាការ​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ផលិតផល​ទូរ​សព្ទ​ដៃ​ទំនើប​របស់​សាម​សុង​នោះ ពេលនេះ ក្រុមហ៊ុន​សាម​សុង រៀបចំ​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​យក្ស​ដ៏​ពិសេស​ជាមួយនឹង​ការ​ថែម​ជូន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រាល់​ការ​ជាវ​ផលិតផល​ទូរ​សព្ទ​ដៃ​ទំនើប​សាម​សុង​ត្រកូល Galaxy J-Series និង Galaxy A-Series ភ្លាមៗ ។

​ក្នុងឱកាស​ដ៏​ពិសេស​នេះ អតិថិជន​របស់​សាម​សុង​ដែល​ជាវ​ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ដូចខាងក្រោម​នឹង​ទទួលបាន​កាដូ​រួម​នឹង​ការ​បញ្ចុះតម្លៃ​ពិសេស ចំណេញ​ស្រួលៗ ភ្លាមៗ​ដូចខាងក្រោម​៖
-  ទិញ​ទូរ​សព្ទ Galaxy A9 ទទួលបាន​កាស​ស្តាប់ Samsung U-Flex ដ៏​ទំនើប​មួយ​ភ្លាម​
-  ទិញ​ទូរ​សព្ទ Galaxy A7 ទទួលបាន Samsung Power Bank 10,000mAh រួម​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ពិសេស​ពី $345 មក​ត្រឹមតែ $329
-  ទិញ​ទូរ​សព្ទ Galaxy J6+ ទទួលបាន Samsung Power Bank 10,000 mAh ភ្លាមៗ​
 
​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​បញ្ចុះតម្លៃ និង​ថែម​ជូន​យ៉ាង​ពិសេស​នេះ​គឺ​ចាប់ពី​ថ្ងៃទី ៧ ខែមករា​នេះ​រហូតដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ​។ រាល់​ផលិតផល​ទូរ​សព្ទ​ដៃ​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​គឺ​សុទ្ធតែជា​ម៉ូ​ឌែ​ល​ទំនើប​ដែលមាន​ការពេញនិយម​និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ និង​ជា​ផលិតផល​សុទ្ធ​មានការ​ធានា​រយៈពេល​មួយឆ្នាំ​ទៀត​ពី​ក្រុមហ៊ុន​សាម​សុង​។ 
​តោះ​ចឹ​ង​ចាំ​អី​ទៀត​! សូម​ប្រ​ញ៉ាប់​រួសរាន់​ឡើង​! ទិញ​ជា​កាដូ​សម្រាប់​ខ្លួនឯង​ក៏បាន ឬ​ទិញ​ជា​កាដូ​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​ក៏បាន មក​ទទួលយក​កម្មវិធី​ប្រូ​ម៉ូ​សិន និង​កាដូ​ច្រើនសន្ធឹក​សន្ធាប់​នេះ​នៅតាម​ហាង​ទំនើប និង​ដេប៉ូ​ចែកចាយ​ផលិតផល​សាម​សុង​ទូទាំងប្រទេស​។ សូមកុំ​ឲ្យ​ឱកាស​មាស ឱកាស​ប្រាក់​នេះ​កន្លង​ហួស​អោយសោះ​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​ផ្នែក​បម្រើ​អតិថិជន​តាមរយៈ​ទូរស័ព្ទ​លេខ 1800-20 32 32 ៕

(ព័ត៌មានពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com