ជាតិ
សព​ខេមរៈ ស្រី​ពៅ នឹង​មកដល់​កម្ពុជា នៅ​ម៉ោង​៧​យប់​នេះ
26, Jan 2019 , 3:35 pm        
រូបភាព
រូបពីទំព័រហ្វេប៊ុក
រូបពីទំព័រហ្វេប៊ុក
​តារាចម្រៀង លោក ខេមរៈ សិរីមន្ត បាន​ផ្តល់ព័ត៌មាន​ដល់​មហាជន​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា សព​កញ្ញា ខេមរៈ ស្រី​ពៅ ដែលជា​ប្អូនស្រី​របស់លោក កំពុង​ត្រូវបាន​បញ្ជូន​ពី​ប្រទេស​ឥណ្ឌា ឆ្ពោះ​មក​កម្ពុជា​វិញ​។


 
​លោក សរសេរថា សព​ប្អូនស្រី​របស់លោក នឹង​មកដល់​កម្ពុជា នៅ​ម៉ោង​ប្រមាណ​៧​យប់ នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​នេះ​។ លោក សរសេរ​ទៀតថា បើ​មាន​អ្វី​ប្រែប្រួល​នោះ លោក នឹង​ផ្តល់ដំណឹង​បន្តទៀត​។ 
 
​សូម​រម្លឹកថា តារាចម្រៀង កញ្ញា ខេមរៈ ស្រី​ពៅ បានទទួល​មរណភាព ក្នុង​វ័យ​២៦​ឆ្នាំ នៅ​មន្ទីរពេទ្យ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ ក្រោយ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រមាណ​៤​ឆ្នាំកន្លងមក​៕ 
 
 

Tag:
 ខេមរៈ សិរីមន្ត​
  ខេមរៈ ស្រី​ពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com