ជាតិ
សិល្បះ
ក្រសួង​វប្បធម៌ រៀបចំ​ប្រឡង​តែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង​ឆ្នាំ​២០១៩ ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​
09, Feb 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀបចំ​ប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង ឆ្នាំ​២០១៩ ពានរង្វាន់​ព្រះ​នាង​ឥន្ទ្រ​ទេវី​។ បើតាម​ក្រសួង​វប្បធម៌ បេក្ខជន​អាច​ជ្រើសរើស​ប្រធានបទ​ដោយ​សេរី ហើយ​ស្នាដៃ​នីមួយៗ​ត្រូវមាន​ទាំង​អត្ថន័យ អត្ថរូប  និង​អត្ថរស និង​គោរព​តាម​វចនានុក្រម​ខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត ផងដែរ​។​


 
​បេក្ខជន​អាច​យក​ស្នាដៃ​តែង​និពន្ធ​របស់ខ្លួន ទៅ​ដា​ក់នៅ​នាយកដ្ឋាន​សៀវភៅ និង​ការអាន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​។ ស្នាដៃ​និពន្ធ​៣ ដែល​ល្អ​ជាងគេ​ចំនួន​៦ (​ប្រលោមលោក​៣​នាក់ និង​កំណាព្យ​រឿង​៣​នាក់​) ឲ្យ​ទទួល​ជ័យលាភី​នៅក្នុង​ការប្រកួត​នេះ​។ ម្ចាស់​ជ័យលាភី​ទាំងអស់ នឹង​ទទួលបាន​ពាន​ម្នាក់​១,​បណ្ណ​សរសើរ និង​ប្រាក់រង្វាន់​ផងដែរ​៕
 

Tag:
 និពន្ធ​
 ​អក្សរសិល្ប៍​ខ្មែរ​
 ​ប្រលោមលោក​
 ​កំណាព្យ​
 ​អក្សរសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com