កីឡាជាតិ
ជាតិ
AFF U22៖ ឥណ្ឌូណេស៊ីឡើងទៅជួបវៀតណាមនៅវគ្គ១/២ផ្តាច់ព្រ័ត្រ ក្រោយឈ្នះកម្ពុជា ២-០ Marinus Wanewar រកបានទាំងពីរគ្រាប់ឲ្យឥណ្ឌូណេស៊ី តែបើរូបភាពវីដេអូរបស់ CTN កីឡាកររូបនេះ បានបង្ហាញកាយវិការមិនគប្បីក្រោយការប្រកួត
× ខ្សែប្រយុទ្ធ Marinus Wanewar បានស៊ុតបាល់បញ្ចូលទីនៅនាទី១៩ និង៨៣ ដើម្បីនាំឲ្យក្រុមយុវជនជម្រើសជាតិអាយុក្រោម២២ឆ្នាំឥណ្ឌូណេស៊ី ឈ្នះម្ចាស់ផ្ទះកម្ពុជា ២-០ នៅពហុកីឡដ្ឋានជាតិនាជំនួបចុងក្រោយនៅក្នុងពូល B។ លទ្ធផលនេះ នាំឲ្យឥណ្ឌូណេស៊ី បានចំណាត់ថ្នាក់លេខពីរក្នុងពូល ហើយត្រូវបន្តជួបវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈម៉ាឡេស៊ី បានត្រឹមតែខកចិត្តទោះបីជាពួកគេបានយកឈ្នះមីយ៉ាន់ម៉ា ១-០ នៅទឹកដី RSN ក៏ដោយ។
ទោះបីជាចាញ់ការប្រកួតនេះ តែកម្ពុជាមានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចទៅហើយក្នុងនាមជាក្រុមលេខមួយពូល B ដែលត្រូវប៉ះថៃ លេខពីរពូល A នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ កីឡាករ Marinus Wanewar បានបញ្ចេញកាយវិការមិនសមរម្យក្រោយបញ្ចប់ការប្រកួត តាមរយៈការបដិសេធចាប់ដៃកីឡាករខ្មែរ និងដាក់សញ្ញាមេដៃចុះក្រោម៕
© រក្សាសិទ្ធិដោយ thmeythmey.com