ជាតិ
សង្គមជាតិ
ប្រធាន​រដ្ឋ​វៀតណាម មកដល់​កម្ពុជា​ហើយ​
25, Feb 2019 , 4:47 pm        
រូបភាព
លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាម ចុះពីយន្តហោះ។ រូបពីក្រសួងការព័ត៌មាន
លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាម ចុះពីយន្តហោះ។ រូបពីក្រសួងការព័ត៌មាន
ដោយ: ថ្មីៗ
​លោក ង្វៀន ហ្វ៊ូ​ជុង ( Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុយ​នី​ស និង​ជា​ប្រធាន​រដ្ឋ​វៀតណាម បាន​មកដល់​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។ លោក និង​គណៈប្រតិភូ ត្រូវបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រហូតដល់​ថ្ងៃទី​២៦ ខែកុម្ភៈ​។


 
​លោក ង្វៀន ហ្វ៊ូ​ជុង នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ​។ បន្ទាប់មក លោក នឹង​ចូល​ថ្វាយបង្គំ​សម្តេចព្រះសង្ឃរាជ ទេព វង្ស និង សម្តេចព្រះសង្ឃរាជ បួរ គ្រី​។ 
 
​បន្ទាប់មកទៀត ប្រមុខរដ្ឋ​វៀតណាម​រូបនេះ នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយនឹង​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា គឺ​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ 
 
​លោក ង្វៀន ហ្វ៊ូ​ជុង និង សម្តេច ហ៊ុន សែន នឹងចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​រវាង​កម្ពុជា​-​វៀតណាម​៕

Tag:
 Nguyen Phu Trong
  កម្ពុជា​-​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com