ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ពុំបាន​ព្រមាន​បិទ​ហ្វេ​ស​ប៊ុ​កនៅ​ស្រុក​ខ្មែរ​ទេ​
26, Feb 2019 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនមាន​ចេតនា​បិទ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​ឡើយ​។ សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដែល​ព្រមាន​ថា លោក ចង់​បិទ​បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ គឺ​ពួកឧក្រិដ្ឋជន​បច្ចេកវិទ្យា (Hacker) ជា​អ្នកសរសេរ​។ 


 
​នាយករដ្ឋមន្ត្រី បាន​ហៅ​ទូរ​សព្ទ​ទៅប្រាប់ Fresh News យ៉ាង​ដូច្នេះ​ថា​៖«​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ត្រូវបាន​ក្រុម​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​គ្រប់គ្រង ហើយ​សារ​ដែល​សរសេរថា ខ្ញុំ​ព្រមាន​បិទ​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា មិនមែនជា​សារ​របស់ខ្ញុំ​នោះទេ គឺ​ខ្លឹមសារ​ក្រុម Hacker​។ ខ្ញុំ​សូម​ទាត់ចោល​នូវ​ព័ត៌មាន​បំពុលសង្គម​មួយ​នេះ​»​។​
 
​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ ត្រូវបាន​គេ​លួច​ចូលទៅ​គ្រប់គ្រង ហើយ​ទិន្នន័យ​ជាច្រើន​ត្រូវបាន​បាត់បង់​។ ហើយ​ពេលនោះ សារ​ដ៏​ភ្ញាក់ផ្អើល​មួយ ក៏​លេច​ឡើងលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយករដ្ឋមន្ត្រី​ថា​៖«​បើ​អ្នកឯង​ហ៊ាន​បិទ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ ខ្ញុំ​និង​បិទ​លែង​ឲ្យ​ប្រើ​ហ្វេ​ស​ប៊ុ​កនៅ​ស្រុក​ខ្មែ​»​។​
 
​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រុម​អ្នកជំនាញ​របស់​នាយក​រដ្ឋមន្ត្រី ក៏​ដណ្តើម​គ្រប់គ្រង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​ក្រុម Hacker បាន​វិញ​ទាំងស្រុង​។ បច្ចុប្បន្ន ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយករដ្ឋមន្ត្រី​រូបនេះ មាន​គេ​ចុច Like ជាង​១០​លាន​៕
 

Tag:
 ហ៊ុន សែន​
  Facebook
  Hacker
© រក្សាសិទ្ធិដោយ thmeythmey.com