ពីនេះ ពីនោះ
តើ​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បីឱ្យ​ក្លាយជា​បុគ្គលិក​ម្នាក់​ដែល​សំខាន់ មាន​ប្រយោជន៍ និង​មានតម្លៃ​សម្រាប់​ក្រុមហ៊ុន​នោះ​?
02, Mar 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចំពោះ​សំណួរ​នេះ មាន​គេ​ឆ្លើយ ហើយក៏​អាចមាន​ចម្លើយ​ច្រើន​រាប់មិនអស់​ដែរ​តាម​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​យើងខ្ញុំ សូម​លើកយក​នូវ​ចម្លើយ​ដែល​លោក John Maxwell សរសេរ​ក្នុង​សៀវភៅ​មាន​ចំណងជើង​ថា “The 21 Irrefutable Laws of Leadership” បានសរសេរថា​៖



-​ ​ការចង់បាន​សុវត្ថិភាព​ការងារ (Desire for job security)
​សត្រូវ​លេខ​មួយ​ក្នុង​ការផ្តល់អំណាច​ឱ្យគេ គឺ​ការចង់បាន​សុវត្ថិភាព​ការងារ​សម្រាប់​ខ្លូន​ឯង​។ អ្នកដឹកនាំ​ទន់ខ្សោយ ព្រួយបារម្ភ​ថា ប្រសិនបើ​គាត់​ជួយ​កូនចៅ គាត់​នឹង​ក្លាយជា​មនុស្ស​មិនបានការ ឬ​មិន​សំខាន់​។ ប៉ុន្តែ​ការពិត គឺថា​មាន “​វិធី​តែមួយគត់​ក្នុងការ​ធ្វើឱ្យ​ខ្លួន​អ្នក​សំខាន់​ដែល​គេ​អត់​មិនបាន គឺត្រូវធ្វើ​ឱ្យគេ​អត់​មាន​អ្នក​បាន​”​។ និយាយ​ម៉្យាង​ទៀត​នោះ ប្រសិនបើ​អ្នក​អាច​ផ្តល់​អំណាច​ជា​បន្តបន្ទាប់​ឱ្យ​អ្នកដទៃ និង​ជួយ​ពួកគាត់​ឱ្យ​រីកចម្រើន ដូច្នេះ ពួកគាត់​ក្លាយជា​មនុស្ស​មាន​សមត្ថ​ភាព​ដែល​អាចធ្វើ​ការងារ​រប​ស់​អ្នក​បាន ពេលនោះ​អ្នក ក្លាយជា​មនុស្សម្នា​ក់មាន​តម្លៃ​សំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុមហ៊ុន ហើយ​ពេល​ហ្នឹងហើយ​ដែល​អ្នក​ក្លាយជា​មនុស្ស​ម្នាក់​សំខាន់​ដែល​គេ​អត់​អ្នក​មិនបាន​នោះ​។ 
 
(​ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ជាវ​សៀវភៅ​នេះ សូម​អញ្ជើញ​ទាក់ទង​អ្នកនិពន្ធ អ៊ឹម ផល្លា ០១២ ៦២២ ២២៧​។​)​

© រក្សាសិទ្ធិដោយ thmeythmey.com