ពីនេះ ពីនោះ
“​ធ្វើ​មេ​គេ មិន​ស្រួល​ដូចជា​ធ្វើ​កូនចៅ​គេ​នោះទេ​”​
03, Mar 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ត្រង់ចំនុច​នេះ មានការ​យល់ច្រឡំ ឬ​មាន​មនុស្ស​ច្រើន​នាក់​ដែល​បាន​យល់ច្រឡំ​រឿង​ឡើង​ធ្វើជា​មេ​គេ​ដោយ​គិតថា​វា​ស្រួល​ហ្នឹង​ដែល​ផ្ទុយ​ស្រលះ​ទៅនឹង​អ្វីដែល​លោក Simon Sinek បាន​និយាយថា “​ការដឹកនាំ គឺ​មិនមែនជា​ការអនុញ្ញាតឱ្យ​ធ្វើការ​ងារ​តិច​ទេ​។ ការដឹកនាំ គឺជា​ការទទួលខុសត្រូវ​ក្នុង​ការធ្វើការងារ​ច្រើន​ថែមទៀត Leadership is not a license to do less. Leadership is a responsibility to do more”​។

 

 
​ដូច្នេះ​ធ្វើ​មេ​គេ មិនមែន​មក​សោយសុខ​នោះទេ ប៉ុន្តែ​ធ្វើ​មេ​គេ គឺ​ត្រូវ​៖
-​ ​នាំមុខគេ​ទាំង​ការគិត និង​ការធ្វើ​
-​ ​ត្រូវ​គិត​ឱ្យបាន​ច្រើនជាងគេ​
-​ ​ត្រូវ​ធ្វើឱ្យបាន​ច្រើនជាងគេ​
-​ ​ត្រូវ​ទទួលខុស​ច្រើនជាងគេ​
 
​ធ្វើ​មេ​គេ ត្រូវ​ចូលដេក​ក្រោយ​គេ ហើយ​ត្រូវ​ក្រោក​មុនគេ ត្រូវ​គិត​មុនគេ ត្រូវ​ធ្វើការ​មុនគេ ត្រូវ​បញ្ចប់ ឬ​ចេញទៅ​ផ្ទះ​ក្រោយ​គេ ត្រូវ​ធ្វើការ​ច្រើនជាងគេ ត្រូវ​ទទួលខុសត្រូវ ឬ​រែកពុន​អ​ម្រែ​ក​ច្រើន និង​ធ្ងន់​ជាងគេ ដែល​នេះ​ជា​រូបភាព​ពិតប្រាកដ​ក្នុងនាម​ជា​មេដឹកនាំ​គេ​ឱ្យបាន​ជោគជ័យ​។ 

(​ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ជាវ​សៀវភៅ​នេះ សូម​អញ្ជើញ​ទាក់ទង​អ្នកនិពន្ធ អ៊ឹម ផល្លា ០១២ ៦២២ ២២៧​។​)​

© រក្សាសិទ្ធិដោយ thmeythmey.com