ពីនេះ ពីនោះ
កំណាព្យ៖ កុំធ្វើជាសត្វរុយ​!
03, Mar 2019 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ
​បទ ពាក្យ​៦

-​កើតជា​រុយ​ឈ្ងុយ​មិន​ឆ្ងាញ់​ ​ស្រឡាញ់​តែ​គ្រឿង​ស្មោកគ្រោក​
​ឈ្មោះ​សត្វ​ចង្រៃ​ក្នុង​លោក​ ​នាំ​រោគ​រា​ត្បា​ត​អប្រិយ​។
 
-​រុយ​ឆ្ងាញ់​នឹង​គ្រឿង​ឆ្អេះឆ្អាប​ ​កាងស្លាប​ឬ​ហើរ​លើដី​
​ប្រញាយ​ដំ​ណ្តើ​ម​ចំណី​ ​ចាស់​ថ្មី​ដែល​គេ​បង់​បោះ​។​
 
-​ជា​រុយ​ទៅណា​គេ​ស្អប់​ ​ទះតប់​មិនដែល​ស្រណោះ​
​ឃើញ​រុយ​គេ​ខ្ពើម​ខាកស្តោះ​ ​បក់​បោះ​គ្រវែង​ទៅ​ឆ្ងាយ​។​
 
-​សត្វ​រុយ​បើ​ជន​ណា​ត្រាប់​ ​ច្បាស់​យ៉ាប់​គ្មាន​អ្នក​ខ្វល់ខ្វាយ​
​គេ​ខ្ពើម​មិន​ចង់​ហៅ​បាយ​ ​គេច​ឆ្ងាយ​មិន​ចង់​ដើរ​ក្បែរ​។​
 
-​គេ​បន់​ឲ្យ​តែ​វិនាស​ ​បញ្ចៀស​ឲ្យ​ឆ្ងាយ​ស្រុកស្រែ​
​ចរិត​រុយ​មិនដែល​ប្រែ​ នៅក្បែរ​គេ​ខ្លាច​ស៊យ​ធំ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com