ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​បក្ស​កាន់អំណាច ព្រមាន​អ្នកប្រឆាំង​ថា ទ្វារ​អាច​បិទ​វិញ​នៅមុន​ចូលឆ្នាំ​ខ្មែរ​
04, Mar 2019 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផ្ញើ​សារ​ទៅ​ក្រុម​អ្នកប្រឆាំង​ថា ទ្វារ​សម្រាប់​ពួកគេ​ចូលធ្វើ​នយោបាយ អាច​ត្រូវ​បិទ​ទៅវិញ នៅមុន​ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ ប្រសិនបើ​ពួកគេ ព្រងើយកន្តើយ ឬក៏​បន្តធ្វើ​ទង្វើ​ណាមិន​គប្បី និង​គិតតែ​ពី​ទាមទារ​លក្ខខណ្ឌ​នេះ​-​លក្ខខណ្ឌ​នោះ​។



​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ ប្រធានគណបក្សកាន់អំណាច ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖«​ទ្វារ​នឹង​អាច​បិទ​នៅមុនឬ​អាច​ក្រោយ​ចូលឆ្នាំ​ខ្មែរ ទោះ​ដាក់ពាក្យ ក៏​ខ្ញុំ​អាច​ព្រងើយ​កន្តើយ​។ ​....​រឿង​ចូល​ឬ​មិន​ចូល​ជា​រឿង​អស់លោកអ្នក​។ ហើយ កុំ​សង្ឃឹមថា មាន​ការលើកលែងទោស​ឬ​លើកលែង​ការចោទប្រកាន់​ឲ្យ​អ្នកណា​»​។

មកដល់ពេលនេះ មានអតីតមន្ត្រីគណបក្សប្រឆាំង៣នាក់ហើយ ដែលទទួលបានសិទិ្ធនយោបាយវិញ។ អ្នកទាំងនោះ គឺលោក គង់ គាំ លោក គង់ បូរ៉ា និង លោក ស៊ឹម សុវណ្ណឌី៕ 

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com