ពីនេះ ពីនោះ
«​ចណ្ឌ​, ចន្ទ ចន្ទន៍​» មាន​សូរសព្ទ​ដូចគ្នា តែ​មិន​មានន័យ​ដូចគ្នា​ឡើយ
05, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ «​ចណ្ឌ​, ចន្ទ និង ចន្ទន៍​» នៅក្នុង​វចនានុក្រម​ខ្មែរ មានន័យ​ខុសគ្នា បើទោះបី​ពាក្យ​ទាំងនេះ មាន​សូរសព្ទ​ដូចគ្នា​ក៏ដោយ​។



«​ចណ្ឌ​» ជា​គុណសព្ទ មានន័យថា កាច ក្តៅ ហឹរ​។ ចណ្ឌ ក៏​ជា​នាមសព្ទ ចង់​សំដៅលើ កំណាច សេចក្តី​ក្រោធ កំហឹង​។ សម្រាប់​ពាក្យ «​ចន្ទ​» គឺ​សំដៅលើ​សភាវៈ​សម្រាប់​បំភ្លឺ ជា​ចម្បង​ជាង​ពន្លឺ​ទាំងអស់ ដែល​ភ្លឺ​នៅពេល​យប់​។ ព្រះ​ចន្ទ​ពេញវង់ ហៅ​តាម​ពាក្យ​ធម្មតា​ថា លោក​ខែ​,​ខែរះ​,​ខែលិច ខែភ្លឺ​។ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​ឲ្យ សរសេរ​ជា ថ្ងៃ​ចន្ទ គឺជា​ថ្ងៃ​ដំបូង​គេ​បង្អស់​ក្នុងចំណោម​ថ្ងៃ​ទាំង​៧​។ ចំណែក​ពាក្យ «​ចន្ទន៍​» គឺ​សំដៅលើ ឈ្មោះ​ឈើ​ដែលមាន​ខ្លឹម​ក្រអូប​។ ចន្ទន៍ស​, ចន្ទន៍ក្រហម​។ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com