ជាតិ
សេដ្ឋកិច្ច
CDC សម្រេច​ឲ្យ​ក្រុមហ៊ុន​២ ដែលមាន​ទុន​ជិត​៩​លាន​ដុល្លារ វិនិយោគ​លើ​ផលិតផល​កាបូប​
04, Mar 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដល់​ក្រុមហ៊ុន​ចំនួន​២ វិនិយោគ​លើ​ផលិតផល​កាបូប​។ ក្រុមហ៊ុន​ទាំងពីរ​នេះ មាន​ទុន​ជិត​៩​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

 
​បើតាម​ការសម្រេច​រប​ស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន​Y.S.C YORKSON STAR (CAMBODIA) CO.,LTD. មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ​៣៧១ (​ទំនប់​ថ្មី​) ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១, ២៥០​កន្លែង​។​
 
​ចំណែក​ក្រុមហ៊ុន LIMELIGHT (CAMBODIA) CO.,LTD. ក៏មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​មួយ​នេះ មាន​ទុនវិនិយោគ​ប្រមាណ ៣,៥ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៦៦​កន្លែង​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕
 

Tag:
 CDC
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com