ពីនេះ ពីនោះ
«​ក្រែះ​»,«​ក្រេះ​»,«​ក្រិះ​» និង​«​ក្រិស​» មួយណា​ជា​ពាក្យ​ត្រឹមត្រូវ​?
07, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ពលរដ្ឋ​ខ្មែរ​គួរតែ​សរសេរ ហើយ​ត្រឹមត្រូវ​នោះ​គឺជា​ពាក្យ «​ក្រិស​»​។ «​ក្រិស​» មានន័យថា តូច​, តូច​ច្រមិច គឺ​ដែល​រៀវ​ក្រិន មិនធំ តាម​កំណត់​កាលដែល​ត្រូវ​ធំ​។


 
​ពលរដ្ឋ​ដែល​ទម្លាប់​សរសេរ «​ក្រែះ​, ក្រេះ និង​ក្រិះ​» គួរ​ណាស់​ត្រឡប់មក​សរសេរ​ជា​«​ក្រិស​» វិញ ទើប​ត្រឹមត្រូវ​ជាង​។ ឧទាហរណ៍​៖ មនុស្ស​ក្រិស​,​ក្មេង​ក្រិស គឺ​ក្មេង​ដែល​កំណត់​អាយុ គួរ​ធំ​ហើយ​នៅតែ​តូច​ដដែល​។ ស្វាក្រិស គឺ​ស្វា​ដែលមាន​រាង​តូច​ជាង​ស្វា​ដទៃទៀត​។ ពាក្យ «​ក្រិស​» នេះ​ជា​ពាក្យផ្ទុយ​នឹង​ពាក្យ «​ដំឡោក​» ដែល​ឆាប់​ធំ​មុន​កាលកំណត់​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com