អត្ថបទពាណិជ្ជកម្ម
តារា​ផេ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ផ្ដល់​ដំណោះស្រាយ​ទូទាត់​ប្រាក់​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បំផុត​
06, Mar 2019 , 5:24 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី ៦ ខែមីនា​ឆ្នាំ ២០១៩៖ ស្របតាម​បេសកកម្ម​របស់ខ្លួន ក្នុងការ​ផ្ដល់ជូន​អតិថិជន​នូវ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ ដែល​បង្កើត​គុណ​តម្លៃ និង​ប្រកបដោយ​ទំនុកចិត្ត  នៅថ្ងៃនេះ ក្រុមហ៊ុន​តារា​ផេ ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កាបូប​លុយ​អេឡិចត្រូនិក​ចល័ត និង​ដំណោះស្រាយ​ក្នុងការ​ទូទាត់​សាច់ប្រាក់​ដ៏​ទំនើ​បំផុត​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ជាមួយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ផ្ដល់​ដំណោះស្រាយ​លើ​ការទូទាត់​បង់ប្រាក់ បែប​ឌីជីថល​ដ៏​ល្អ​បំផុត​គឺ​«​បច្ចេកវិទ្យា​ទូទាត់​តាមរយៈ​ការ​ស្កេ​ន QR Code»​។
  
​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ បានធ្វើ​ឡើង​នៅ​សណ្ឋាគារ Dara Airport ក្រោម​អធិបតីភាព​របស់លោក ពៅ ម៉ាលី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មានការ​ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​ធនាគារ កាណាឌីយ៉ា ក​.​អ ធនាគារ ប្រៃសណីយ៍​កម្ពុជា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ហ្វូណន និង សមាជិក​ក្រុមប្រឹក្សាភិបាល និង គណៈ​គ្រប់គ្រង នៃ ក្រុមហ៊ុន​កាណាឌីយ៉ា​-​ហ្វូ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក (“​តារា​ផេ​”)​និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​
 
​តាម​យៈ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ អតិថិជន​អាច​ទូទាត់​ថ្លៃ​សេវា​បាន​យ៉ាង​រហ័ស​ទៅកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទាក់ទង​នឹង​ការចុះបញ្ជី​យានយន្ដ ត្រួតពិនិត្យ      លក្ខណៈ​បច្ចេកទេស​យានយន្ដ ចេញ​បណ្ណ​បើកបរ​យានយន្ដ និង​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក បាន​ភ្លាមៗ ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​។ សេវាកម្ម​ទូទាត់​បង់ប្រាក់​នេះ មាន​ភាព​រហ័ស ងាយស្រួល និង​ចំណេញ​ថវិកា​ទៀតផង​។ ដើម្បី​អបអរសាទ​ភាពជា​ដៃគូ និង​ដើម្បី​ពង្រឹង​លើ​កិច្ច សហការគ្នា​ទៅលើ​សេវា​ថ្មី​នេះ ក្រុមហ៊ុន​តារា​ផេ នឹង​ផ្ដល់ជូន​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ការ​ឥតគិតថ្លៃ​សេវា​រយៈពេល 3 ខែ ចំពោះ​សេវា​នានា​ទៅកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​


 
​ចំពោះ​ក្រុមហ៊ុន​តារា​ផេ ភាព​ច្នៃប្រឌិត​លើ​សេវា​ហិរញ្ញវត្ថុ​បែប​ឌីជីថល គឺជា​យុទ្ធសាស្ដ្រ​ដ៏​ចម្បង សម្រាប់​ការអភិវឌ្ឍ​នានា របស់​ក្រុមហ៊ុន​។ កិច្ចសហការ​នៅថ្ងៃនេះ សបញ្ជាក់​ពី ឆន្ទៈ​របស់​យើងខ្ញុំ ក្នុងការ​ផ្ដល់ជូន​អតិថិជន​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត ខណៈដែល​ជាក់ស្តែង​ឥឡូវនេះ អតិថិជន​គ្រាន់តែ​ធ្វើការ​ស្កេ​ន​តែប៉ុណ្ណោះ ក៏​អាច​ទូទាត់​បង់ប្រាក់​បាន​ភ្លាមៗ​។​
 
 វា​ពិត​ជាមាន​ភាពងាយស្រួល​ជាង​មុន​ច្រើនណាស់ អតិថិជន​ទាំងអស់ គ្រាន់តែ​ស្កេ​ន QR Code ដែលមាន​នៅលើ​វិក្កយបត្រ គឺអាច​ទូទាត់​បង់ប្រាក់​បាន​ភ្លាមៗ ដោយ​មិនចាំបាច់​បំពេញ​ព័ត៌មាន​ផ្សេងៗ​ដូចជា លេខ​វិក្កយបត្រ ឬ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់​នោះទេ​។ អតិថិជន​អាច​ទូទាត់​បង់ប្រាក់​បាន​ដោយ​ខ្លួនឯង តាមរយៈ​កម្មវិធី តារា​ផេ App ក៏បាន ឬក៏​អាចធ្វើ​ការទូទាត់ តាមរយៈ​ភ្នាក់ងារ​តារា​ផេ ទូទាំងប្រទេស ដែល​នៅ​ជិត​លោក​បំផុត​ក៏បាន​។ 
 
​ត្រឹម​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​នេះ តារា​ផេ មាន​ភ្នាក់ងារ​ច្រើនជាង 3000 កន្លែង​ទូទាំង​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា រង់ចាំ​បម្រើសេវា​ជូន​អតិថិជន​ដូចជា សេវា​វេរ​លុយ​ក្នុងប្រទេស​ទូទាំង​២៥ ខេត្ត​ក្រុង ទូទាត់​វិក្កយបត្រ​នានា និង​ថ្លៃ​ទឹក​ភ្លើង បញ្ចូល​លុយ​កាត​ទូរស័ព្ទ សេវា​ទូ​បង់ប្រាក់​កម្ចី ការណែនាំ​កម្ចី និង​សេវា​ដទៃទៀត​ជាច្រើន​។​
 
​លោក ភុ​ក រដ្ឋា ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​តារា​ផេ បាន​មានប្រសាសន៍ថា​៖«​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដ៏​ឈានមុខ​គេ​ក្នុងប្រទេស ក្រុមហ៊ុន​តារា​ផេ បាន​បន្ដ​ភាព​ច្នៃប្រឌិត​របស់ខ្លួន និង​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ​។ ថ្ងៃនេះ យើង​បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ផ្ដល់នូវ​ដំណោះស្រាយ​ទូទាត់​បង់ប្រាក់​ដោយ​ប្រើ​បច្ចេកវិទ្យា QR Code ជូន​ដល់​អតិថិជន​។ ដូច្នេះហើយ ពួកគាត់​អាច​ចំណេញ​ពេលវេលា និង​ថ​រិ​កា ក្នុងការ​ធ្វើដំណើរ​ទៅ​បង់ប្រាក់​ទូទាត់​ថ្លៃ​សេវា​នានា ទៅកាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ក្នុង​ពេលអនាគត​ខាងមុខនេះ ក្រុមហ៊ុន​តារា​ផេ នឹង​បន្ដ​បន្ថែម​ផលិតផល​ហិរញ្ញវត្ថុ​ជាច្រើន​ទៀត ដើម្បី​បម្រើសេវា​ដល់​អតិថិជន​ទាំង​នៅ​ទីក្រុង និង​នៅតាម​បណ្តា​ខេត្ត​នានា​»​។ 
 
​ថ្លែង​នៅក្នុង​ឱកាស​នេះដែរ ឯកឧត្តម ពៅ ម៉ាលី បាន​មានប្រសាសន៍ថា​៖«​ក្រុមហ៊ុន​តារា​ផេ បានបង្ហាញ​ពី​ឆន្ទៈ​ដ៏​មុះ​មុត​របស់ខ្លួន ក្នុង​ការជួយ​ជំរុញ​ប្រសិទ្ធភាព នៃ​សេវាសាធារណៈ សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​របស់​ប្រទេស​កម្ពុជា​។ យើង​រីករាយ​ណាស់ ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​តារា​ផេ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឲ្យ​សេវាសាធារណៈ សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​មានតម្លៃ​សមរម្យ និង​កាន់តែ​ខិត​ទៅជិត​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុងប្រទេស​កម្ពុជា​»​។ 
 
​អំពី​តារា​ផេ 
​តារា​ផេ គឺជា​យីហោ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​មួយ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៦​។ តារា​ផេ គឺជា​ក្រុមហ៊ុន​មួយ ដែល​ចូលរួម​បង្កើតឡើង​រវាង ក្រុមហ៊ុន Canadia Investment Holding (CIH) នៃ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន Fullerton Financial Holdings (FHH) នៃ​ប្រទេស​សិង្ហ​បុរី ក្នុង​គោលបំណង​បង្កើត​កាបូប​លុយ​អេឡិចត្រូនិក និង​អាជីវកម្ម​ទូទាត់​ប្រាក់​នៅក្នុង​កម្ពុជា​។ សេវាកម្ម​របស់ តារា​ផេ រួមមាន​៖ ការផ្ទេរ​ប្រាក់​(​វេរ​លុយ​) ការដក​/​ដាក់​ប្រាក់ ការទូទាត់​វិក្កយបត្រ ការបញ្ចូល​លុយ​ទូរស័ព្ទ ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ការទូទាត់​ប្រាក់​តាម​ដៃគូ​ពាណិជ្ជករ ការបង់ប្រាក់​ឥណទាន សេវាកម្ម​បើកប្រាក់​ខែ និង​កាបូប​លុយ​អេឡិចត្រូនិក​។ គិត​ត្រឹម​ថ្ងៃទី​៥ ខែមីនា ឆ្នាំ ២០១៩ ក្រុមហ៊ុន តារា​ផេ មាន​ភ្នាក់ងារ​ចំនួន​ច្រើនជាង ៣០០០ កន្លែង​ទូទាំងប្រទេស ហើយ​ចំនួន​នេះ​ត្រូវបាន​រំពឹងថា នឹង​កើនឡើង​រហូតដល់ ៥២០០ នៅក្នុង​បំណាច់​ឆ្នាំ ២០១៩​នេះ​។ ក្នុងពេល​បច្ចុប្បន្ន​នេះដែ​រ ក្រុមហ៊ុន តារា​ផេ មាន​ដៃគូ​ពាណិជ្ជករ​ជាង ២០០០ ហាង​ហើយ​ចំនួន​នេះ ត្រូវបាន​សន្មត​ថា​នឹង​អាច​កើន​ឡើងដល់​ចំនួន ៤៥០០ នៅ​បំណាច់​ឆ្នាំ ២០១៩​។ តាមរយៈ​ក្រុមហ៊ុន តារា​ផេ ប្រជាជន​កម្ពុជា និង​គ្រួសារ​រាប់ពាន់នាក់ នៅតាម​បណ្តា​ខេត្ត និង​ទីក្រុង​នានា អាច​ផ្ញើ​ប្រាក់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ដោយមាន​សុវត្ថិភាព​ខ្ពស់ និង​សុខ​សុវត្ថិភាព​ផ្លូវចិត្ត​។​
 
​មិនទាន់មាន​កម្មវិធី តារា​ផេ App មែន​ទេ​?
​ទាញយក​ឥឡូវនេះ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ៖
​តារា​ផេ រហ័ស សុវត្ថិភាព​និង​គ្រប់​ទីកន្លែង​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com