អត្ថបទពាណិជ្ជកម្ម
ប៉ា​ម៉ាក់​កុំ​ភ្លេច​នាំ​កូនៗ​ជាទី​ស្រឡាញ់ ទៅលេង​កម្សាន្ត​ក្នុងការ​កម្មវិធី​ពិព័រណ៍​៣​ថ្ងៃ​ពេញ នៅ​បេ​ប៊ី​អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម​
07, Mar 2019 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
«​ជួបគ្នា​បាន​ស្នាមញញឹម ជួបគ្នា​បាន​ប្រូ​ម៉ូ​សិន​ពិសេស​» បេ​ប៊ី​អោត​ឡេ​ត នឹង​ប្រារព្ធ​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល លើក​ទី 2 នៅ​ថ្ងៃទី 8-9-10 ខែមីនា ឆ្នាំ 2019 នេះ ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៨​យប់ ខាងក្នុង​ហាង​បេ​ប៊ី​អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម តែមួយគត់​។


​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​រៀបចំ​ពិព័រណ៍​សម្ភា​ត្រៀម​សម្រាល​លើកដំបូង និង​ពិព័រណ៍​ផ្សេងៗ​ទៀត បេ​ប៊ី​អោត​ឡេ​ត ក៏​ត្រៀម​ប្រារព្ធ​ពិព័រណ៍​ត្រៀម​សម្រាល​លើក​ទី 2 និង​ជា​លើកដំបូង ពិព័រណ៍​ប្រារព្ធ​ឡើង​នៅ បេ​ប៊ី​អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម​ផងដែរ​។​



​លោក វាល​សុន ឃីម អគ្គនាយក​គ្រប់គ្រង​ប្រតិបត្តិការ របស់​បេ​ប៊ី​អោត​ឡេ​ត បញ្ជាក់ថា ការរៀបចំ​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​ជា​លើក​ទី​២»​នេះ ដោយសារតែ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​របស់ អ្នក​ម្តាយ ថ្មីថ្មោង ក៏ដូចជា​ស្ត្រី​កំពុង​ពពោះ ដែល​ត្រូវ​ត្រៀម​សម្ភារ​សម្រាល​ទុក​មុន ដើម្បី​ស្វាគមន៍​ទារក​តូច​របស់ខ្លួន​។ បើតាម​លោក វាល​សុន នេះ​ក៏​ជា​លើក​ទី​១​ដែរ ដែលមាន​ការរៀបចំ​ពិព័រណ៍ នៅ​បេ​ប៊ី​អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម គឺ​ដើម្បី​ជាការ​តប​នឹង​សំណូមពរ​ដ៏​ច្រើន​របស់​អតិថិជន ដែល​ស្នើ​ឲ្យ​រៀបចំ​ពិព័រណ៍​នៅ​សាខា​កម្ពុជា​ក្រោម​នេះ​។​



​ពិព័រណ៍​លើក​នេះ បង្កើតឡើង​សម្រាប់​អ្នក​ម្តាយ​កំពុង​ពពោះ និង​អ្នក​ម្តាយ​ថ្មី​គ្រប់ទិសទី មក​ចូលរួម​ជាវ​សម្ភារ​សម្រាប់​កូនៗ ជាមួយ​ឱកាស​ទទួលបាន​ប្រូ​ម៉ូ​សិន​ថែម​ជូន​ពិសេសៗ​ជាច្រើន និង​ឱកាស​ចាប់​រង្វាន់​ដើម្បី​ទទួលបាន​រង្វាន់​ទៀតផង​។ អាណាព្យាបាល​ដទៃទៀត ក៏​អាច​នាំ​កូនតូចៗ មកលេង​កម្សាន្ត​បាន និង​ការពិគ្រោះ​យោបល់​ទាក់ទង​នឹង​សុខភាព​ជាមួយ​អ្នកជំនាញ​បាន​ផងដែរ​។​



​ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មាន​បី​សាខា​។ សាខា​ទី​១ សាខា​ទួលគោក មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២ សាខា​កម្ពុជា​ក្រោម មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣ សាខា​វិមានឯករាជ្យ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ខាងត្បូង​វិមានឯករាជ្យ​។ ឆាត​មកកាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក Baby Outlet ដើម្បី​បញ្ជា​ទិញ​តាម​អន​ឡាញ និង​ដឹក​ជូន​គ្រប់​ខេត្ត​ក្រុង ឬ​ទំនាក់ទំនង​ផ្នែក​លក់​អន​ឡាញ​: 017 887 746, 016 789 669 ៕

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com