ជាតិ
ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដោយសារ​បង្ហោះ​ដ្រូ​ន នៅលើផ្ទះ​សម្ដេច ហ៊ុន សែន​
11, Mar 2019 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​បាន​បង្ហោះ​ឧបករណ៍​ដ្រូ​ន​បំពាក់​កាមេរ៉ា​ថតរូប នៅលើផ្ទះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ ជនសង្ស័យ​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១០ មីនា​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

 
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ មានឈ្មោះ LE NGOC TU ពីបទ បង្ហោះ​ឧបករណ៍​ដ្រូ​ន​បំពាក់​ដោយ​កាមេរ៉ា​ថតរូប បញ្ជា​ដោយ​តេ​ឡេ​ក​ម្ម៉​ង់​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ប្រគល់ជូន​កម្លាំង នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ 
 

Tag:
 ហ៊ុន សែន​
  វៀតណាម​
  ដ្រូ​ន
© រក្សាសិទ្ធិដោយ thmeythmey.com