ជាតិ
សម្តេច ហ៊ុន សែន៖ ករណី Rock ត្រូវជីកឲ្យ​ជ្រៅ
12, Mar 2019 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ប្រតិកម្ម​របស់​សម្តេច​ទាក់ទង​នឹង​ករណីបង្ក្រាប​គ្រឿងញៀននៅ​មជ្ឈមណ្ឌល​កម្សាន្ត មិនមែន​ជាសារដែលជះឥទ្ធិពល​ដល់តុលាការនោះឡើយ ប៉ុន្តែ​ករណីនេះ សម្តេចមិនអាចនៅ​ស្ងៀម​នោះឡើយ។



សម្តេច​បាន​លើក​ឡើង​ថា៖ «ករណី Rock ត្រូវជីក​ឲ្យជ្រៅ តាម​រក​ឲ្យឃើញ»។ សម្តេច​អះអាងថា យើង​ចាប់ផ្តើម​សកម្មភាពពី Rock ទៅ ដោយមិន​គិត​ពីបុណ្យ​សក័្ត ឬវិស័យ​ឯកជនធំមួយណានោះឡើយ ពោលគឺមិនគិត​តូច ឬធំ។

សម្តេច​បាន​បន្ថែមថា សម្តេចនឹងមិនសុខចិត្តនោះឡើយ ប្រសិន​បើតុលាការ​កាត់ក្តី​មិន​ប្រក​បដោយយុត្តិធម៌ទាក់ទង​នឹងករណីនេះ។

«អ្នក​ឯងរកស៊ី មិន​ត្រឹមត្រូវ ត្រូវទទួល​ខុសត្រូវចំពោះមុខ​ច្បាប់​ដូចៗគ្នា»។ នេះជាការ​ព្រមាន​របស់​សម្តេច​ ហ៊ុន សែន ដោយ​អបអរសាទរ​ប្រតិបត្តិការរបស់សមត្ថកិច្ច៕

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com