អត្ថបទពាណិជ្ជកម្ម
តែកញ្ចុំផ្កាម្រេចកំពតផ្តោតសារសំខាន់លើសុខុមាលភាពរបស់អ្នកប្រើប្រាស់
× ភ្នំពេញ៖ នៅឆ្នាំ២០១៨នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Kraft Heinz Group ដែលជាក្រុមហ៊ុនយក្សអាមេរិកចម្រុះជាតិសាសន៍នៃឧស្សាហកម្មអាមេរិក និងជាក្រុមហ៊ុនមេនៃម៉ាក Heinz ketchup បានធ្លាក់ចុះ ១៥ ពាន់លានដុល្លារ។
ក្រុមអ្នកវិភាគហិរញ្ញវត្ថុយល់ឃើញថា ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនយ៉ាងគំហុកនេះគឺដោយសារតែការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់នៃឥរិយាបថរបស់អតិថិជន។
បើយោងតាមការសិក្សាវិទ្យាសាស្ត្រជាច្រើន ចំណីអាហារឧស្សាហកម្មដែលត្រូវបានកែច្នៃ គឺសម្បូណ៌ដោយជាតិស្ករ ខ្លាញ់ ព្រមទាំងសារធាតុបន្ថែមធាតុគីមី ដែលមានផលប៉ះពាល់ដល់សុខភាព។ ជាលទ្ធផល អ្នកប្រើប្រាស់កំពុងងាកចេញពីចំណីអាហារឧស្សាហកម្ម ដូចជាគ្រឿងបរិភោគរបស់ក្រុមហ៊ុន Kraft Heinz និងងាកទៅគាំទ្រផលិតផលធម្មជាតិដែលផ្តល់ផលប្រយោជន៍ដល់សុខភាពវិញ។
និន្នាការនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់គ្រប់សហគ្រាសកសិ-ឧស្សាហកម្មទាំងអស់នៅជុំវិញពិភពលោក ដែលបានជ្រើសរើសយកការផលិតផលិតផលធម្មជាតិ និងចាត់ទុកសុខភាពរបស់អ្នកបរិភោគ ជាកត្តាចម្បងនៃការធ្វើពាណិជ្ជកម្មរបស់ខ្លួន។
នៅកម្ពុជា តែ Kirum កញ្ចុំផ្កាម្រេចកំពតរបស់សហគ្រាសខនហ្វីរេល គឺជាផលិតផលដ៏ល្អបំផុតដែលឆ្លើយតបនឹងសេចក្តីត្រូវការរបស់អតិថិជន។ «តែ» នេះផលិតឡើងពីកញ្ចុំផ្កាម្រេចនៅខេត្តកំពត ដែលជាដំណាំនិមិត្តរូបរបស់កម្ពុជា។ ម្រេចកំពតមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ក្នុងចំណោមចុងភៅល្បីៗលើពិភពលោក។ តែ Kirum ត្រូវបានទទួលស្គាល់ដោយអង្គការ Ecocert International SA ថាជាផលិតផលសរីរាង្គពិតប្រាកដ។
ផ្កាម្រេចកំពតត្រូវបានស្រោចស្រពដោយទឹកភ្លៀង ប្រើប្រាស់ជីរធម្មជាតិ និងត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។ តែម្រេច Kirum ត្រូវបានរួមផ្សំជាមួយរុក្ខជាតិផ្សេងៗទៀតដែលសុទ្ធសឹងតែជាផលិតផលធម្មជាតិ ១០០% និងមានប្រយោជន៍ដល់សុខភាព។ គុណប្រយោជន៍ចម្បងនៃកញ្ចុំផ្កាម្រេច គឺជួយបន្សាបជាតិពុលពីក្នុងរាងកាយ ដោយសារសារធាតុ Piperine ដែលផ្ទុកក្នុងគ្រាប់ម្រេច។ គុណប្រយោជន៍នេះត្រូវបានបញ្ជាក់ដោយការស្រាវជ្រាវដែលធ្វើឡើងដោយសហគ្រាស ខនហ្វីរេល និងអង្គការបារាំង Cirad។ មិនតែប៉ុណ្ណោះ ដំណើរការនៃការផលិតតែម្រេចត្រូវបានធានាដោយវិញ្ញាបនបត្រអន្តរជាតិ។ សហគ្រាសខនហ្វីរេលបានបន្ថែមនូវរុក្ខជាតិជាច្រើនផ្សេងៗ ដើម្បីបន្ថែមនូវប្រសិទ្ធភាពតែម្រេចកំពត។
រុក្ខជាតិទាំងនោះមានដូចជា ស្លឹកគ្រៃ ខ្ញី ឬផ្កាម្លិះ វាជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ បង្កើនកម្លាំង និងជួយឲ្យអារម្មណ៍ស្រស់ស្រាយ។ តែម្រេចកំពតគឺជាតែមួយប្រភេទដ៏ថ្មីសន្លាង ផ្សំឡើងពីតែប្រាំប្រភេទផ្សេងគ្នា ហើយនេះគឺជាលើកទីមួយហើយដែលយើងយកកញ្ចុំផ្កាម្រេចមកកែច្នៃឲ្យទៅប្រយោជន៍សម្រាប់សុខុមាលភាពរបស់អ្នកប្រើប្រាស់។
តែម្រេចកំពតគឺជាផលិតផលរបស់កម្ពុជាដែលត្រូវបានបញ្ចូលនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការបច្ចុប្បន្នរបស់អ្នកប្រើប្រាស់ដែលចង់បាននូវផលិតផលសរីរាង្គដ៏ពិតប្រាកដ។ អ្នកប្រើប្រាស់មិនមែនគ្រាន់តែត្រូវការភេសជ្ជៈសម្រាប់បរិភោគតែមួយមុខនោះទេ ប៉ុន្តែភេសជ្ជៈនោះត្រូវតែផ្តល់ផលប្រយោជន៍ដល់សុខភាពផងដែរ។ នៅទីបំផុត ប្រឈមនឹងការប្រជែងនៃយុទ្ធសាស្ត្រទីផ្សារឧស្សាហកម្ម ផលិតផលធម្មជាតិនៅតែជាយុទ្ធសាស្ត្រដ៏យោគជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com