អត្ថបទពាណិជ្ជកម្ម
​សាលា អេ​ស៊ី​អ៊ី ស្វា​គម​ន៏​អាណាព្យាបាល​និង​សិស្ស​ពី​គ្រប់​មជ្ឈដ្ឋាន ចូលរួម​កម្មវិធី ACE Open Day ដើម្បី​ឈ្វេងយល់​ការសិក្សា​អង់គ្លេស
30, Mar 2019 , 2:49 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ចាប់ពី​ថ្ងៃទី​៣០ ខែមីនា ដល់ ថ្ងៃទី​១ ខែមេសា ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច សាលា អេ​ស៊ី​អ៊ី ទទួល​ស្វា​គម​ន៏​សិស្សានុសិស្ស​ទាំងអស់​ដែលមាន​ចំណាប់អារម្មណ៍​ចង់​សិក្សា​នៅ​សាលា​ភាសា​អង់គ្លេស​ដែលមាន​គុណភាព​ខ្ពស់ និង​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​គ្រប់​ទីតាំង​សាលា អេ​ស៊ី​អ៊ី ទាំងអស់​នៅ​ភ្នំពេញ (​សម្តេច​ប៉ាន សន្ធរម៉ុក ទួល​ទំពូង និង​ទួលគោក​) និង​សៀមរាប​។​
 
​សិស្ស​-​និស្សិត និង​អាណាព្យាបាល​ដែល​មក​ចូលរួម​កម្មវិធី ACE Open Day អាចធ្វើ​តេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ទស្សនា​បន្ទប់រៀន និង​សម្ភារៈ​សិក្សា​នានា ចូលរៀន​សាកល្បង ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី​របៀប​សិក្សា​ភាសា​អង់គ្លេស​ឲ្យ​ឆាប់​ចេះ​។ បន្ថែម​ពីនេះ​ទៀត សិស្សានុសិស្ស​ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន​អំពី​អាហារូបករណ៍​នានា និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ​ដើម្បី​បង្កើន​ចំណេះ និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​


 
​ការធ្វើ​តេស្ត​ភាសា​អង់គ្លេស​ដោយ​អត់​គិតថ្លៃ​ក្នុង​កម្មវិធី ACE Open Day 
 
​ការប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​ពី​ជម្រើស​និង​កម្មវិធីសិក្សា ក្នុង​កម្មវិធី ACE Open Day 
 
​គួរបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល ជា​សាលា​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បំពាក់​ដោយ​សម្ភារៈ​សិក្សា និង​កម្មវិធីសិក្សា​ទំនើបៗ​។ សាលា​អេ​ស៊ី​អ៊ី ផ្ដល់ជូន​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ​៨​ឆ្នាំ ដល់​១៥​ឆ្នាំ (Children’s Program & Young Learners’ Program) ភាសា​អង់គ្លេស​ទូទៅ (General English Program) ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស សម្រាប់​និ​សិ​ត្ស​មហាវិទ្យាល័យ និង​អ្នកជំនួញ និង​វគ្គ​ត្រៀមប្រឡង​តេស្ត​អន្ដរជាតិ (IELTS) សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​
 
​ការចូល​រៀន​សាកល្បង​របស់​សិស្សានុសិស្ស ក្នុង​កម្មវិធី ACE Open Day 
 
​សូម​អញ្ជើញ​សិស្សានុសិស្ស និង​អាណាព្យាបាល​ទាំងអស់​ចូលរួម​កម្មវិធី ACE Open Day ក្នុង​វគ្គ​សិក្សា​នេះ ដែល​ធ្វើឡើង​នៅ​គ្រប់​ទីតាំង​សាលា អេ​ស៊ី​អ៊ី ទាំងអស់​នៅ​ភ្នំពេញ​និង​សៀមរាប​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ ទំព័រ Facebook: Australian Centre for Education (ACE) ឬ​ទូរស័ព្ទ 023 222 325 / 063 766 434៕


 

© រក្សាសិទ្ធិដោយ thmeythmey.com