អត្ថបទពាណិជ្ជកម្ម
​ព្រូ​ដិ​នស​ល និង អេស៊ីលីដា សម្រួល​ការបង់​បុព្វលាភ​អតិថិជន តាម​អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត
30, Mar 2019 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី (​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​) និង ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា ក្រោម​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ បានប្រកាស​ជា​សាធារណៈ ស្តីពី អតិថិជន​អាច​បង់​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​បាន តាមរយៈ អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត (ACLEDA Unity ToanChet)​។​
 
​តាមរយៈ អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត នេះ អតិថិជន​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ដែលមាន​គណនី​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​បង់​បុព្វលាភ​ធានារ៉ាប់រង​របស់​ពួកគាត់​បាន​យ៉ាង​រលូន​និង​ឆាប់រហ័ស តាមរយៈ​ទូរ​សព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS  ដែល​កម្មវិធី​នេះ អាច​សន្សំសំចៃ​ពេលវេលា និង​មិនចាំបាច់​ពិបាកធ្វើ​ដំណើរ​ទៅកាន់​ធនាគារ​នោះឡើយ  ហើយ​ព្រមទាំង​អាច​ទូទាត់​ប្រាក់​បុព្វលាភ​បាន​ភ្លាមៗ និង​ងាយស្រួល​ទៀតផង​។​
 
​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា លោក David Nutman មានប្រសាសន៍ថា​៖«​ការដាក់​ឲ្យ​ដំណើរការ​នូវ​មធ្យោបាយ​បង់​បុព្វលាភ តាមរយៈ អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត ក្នុង​ទូរ​សព្ទ​ចល័ត​នេះ គឺ​សបញ្ជាក់​ឲ្យ​ឃើញថា ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ផ្តល់​ជម្រើស​សម្រាប់​ប្រតិបត្តិ​ការទូទាត់​ស្របតាម​យុគសម័យ​ឌីជីថល ស្របតាម​បច្ចេកវិទ្យា​ទាន់សម័យ ជា​មធ្យោបាយ​បង់ប្រាក់​ដ៏​ងាយស្រួល ដែល​គួរ​ឲ្យ​ទុកចិត្ត និង​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា​»​។​


 
​លោក​បាន​មានប្រសាសន៍ថា​៖«​ស្របតាម​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី WeDoInnovation  របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា យើង​បាន​ប្តេជ្ញា​ពង្រឹងសមត្ថភាព​នា​យុគសម័យ​ទំនើប​របស់​យើង ដើម្បី​បំពេញ​ឲ្យ​គ្រប់​តាម​សេចក្ដីត្រូវការ​ដែល​វិ​វត្ត​ទៅមុខ​ឥតឈប់ឈរ​របស់​អតិថិជន​យើង​។  ភាពជា​ដៃគូ​ដ៏​អស្ចារ្យ​ជាមួយនឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ជួយ​ឲ្យ​យើង​អាច​បន្ថែម​កម្មវិធី​បង់​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត តាមរយៈ អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត ទៅក្នុង​មធ្យោបាយ​បង់​បុព្វលាភ​ជាច្រើន​យ៉ាង  ដែល​យើង​កំពុងមាន​សព្វថ្ងៃ ហើយក៏​ជួយ​ឲ្យ​យើង​អាច​អភិវឌ្ឍ​ឈានឡើង​បាន​យ៉ាង​ងាយស្រួល លើ​ការងារ​ផ្ដល់ជូន​អតិថិជន​របស់​យើង​នូវ​បទពិសោធន៍​សម័យ​ទំនើប​ដ៏​រលូន​ផងដែរ​។ អស់​រយៈពេល​ជាង​៥​ឆ្នាំ​កន្លងមកហើយ ដែល​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានធ្វើការ​រួមគ្នា​ដើម្បី​ផ្តល់​សុវត្ថិភាព​ហិរញ្ញវត្ថុ ក៏ដូចជា​ការការពារ​ផ្នែក​សុខភាព និង​ផ្នែក​ហិរញ្ញវត្ថុ​ពេញលេញ  ជូន​ដល់​អតិថិជន​របស់​យើង ដែលមាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់​បែបនេះ​»​។​
 
​ចាប់តាំងពី​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៣ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បានចេញ​បណ្ណ​សន្យា​រ៉ាប់រង​ជាង​១៥​ម៉ឺន​បណ្ណ  ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​អំពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន លើ​ការបំពេញ​តាម​សេចក្ដីត្រូវការ​ផ្នែក​ការការពារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ  ព្រមទាំង​ការរក្សា​ការពារ​អនាគត​រយៈពេល​វែងរ​បស់​ពួកគាត់​ផងដែរ​។​
 
​ធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់​ឲ្យ​ដំណើរការ​ប្រតិបត្តិការ​ធនាគារ តាមរយៈ អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត ក្នុង​ឆ្នាំ​២០១៧ ដែលជា​ផ្នែក​មួយ​នៃ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ធ្វើ​ឲ្យ​ការប្រើប្រាស់​សេវា​ធនាគារពាណិជ្ជ​កាន់​តែមាន​ភាពងាយស្រួល ទូលំទូលាយ និង​សុវត្ថិភាព​ខ្ពស់ ក្នុងប្រទេស​កម្ពុជា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារពាណិជ្ជ​ឈានមុខ​ក្នុងប្រទេស​កម្ពុជា ដែលមាន​អតិថិជន​ជាង​២​លាន​៥​សែន​នាក់ និង​ទ្រព្យសម្បត្តិ​សរុប​៥​ពាន់​៧​រយ​លាន​ដុល្លារ បើ​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨​។​
 
​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត ជា​ជម្រើស​ដ៏​ល្អ​ក្នុងការ​បម្រើ​ដៃគូ​យុទ្ធសាស្ត្រ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ក្នុង​គោលដៅ​បម្រើ​អតិថិជន​គោល​ប្រកបដោយ​ភាពងាយស្រួល សុវត្ថិភាព និង​មាន​ឧត្តមភាព​ខ្ពស់​ក្នុងការ​ប្រកួតប្រជែង​។ 
 
​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា មាន​ទំនុកចិត្ត​ថា ការងា​កមក​ប្រើ​មធ្យោបាយ​ទូទាត់​ទំនើប​បែប​ថ្មី ដោយ​មិនចាំបាច់​ប្រើ​ក្រដាស​នេះ  នឹង​ក្លាយជា​ស្តង់ដារ​រួម​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វា​ក៏​នឹង​ផ្ដល់​អំណោយផល​ដ៏​ល្អ​ផងដែរ​សម្រាប់​ការខិតខំ​របស់​ក្រុមហ៊ុន លើ​ការងារ​លើកកម្ពស់​សមូ​ហ​ភាព​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​។​
 
​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ចាំ​ផ្តើមធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​របស់ខ្លួន គឺ “We Do”  ដោយ​ភ្ជាប់​ជាមួយនឹង​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​របស់ខ្លួន​ក្រោម​ពាក្យ​ថា “Listening. Understanding. Delivering.”​។ យុទ្ធនាការ​នេះ​បាន​នាំយក​មូលបទ​ជាក់លាក់​៣ គឺ  ១. ការច្នៃប្រឌិត  ២. ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ និង ៣. ការថែទាំ​សុខភាព​រាងកាយ  ដែល​គូសបញ្ជាក់​សារជាថ្មី​នូវ​ការយកចិត្តទុកដាក់​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន លើ​ការជួយ​ការពារ​សុខភាព និង​សុវត្ថិភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​នៅ​ទូទាំងប្រទេស​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com