ជាតិ
សម្តេច ហ៊ុន សែន ហួសចិត្ត​ចំពោះការវិភាគថា ផ្តាច់ភ្លើងដើម្បីយកលេសធ្វើវារីអគ្គិសនី
02, Apr 2019 , 9:18 am        
រូបភាព
ដោយ: ថ្មីៗ
នា​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកំពត សាងសង់ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នៅព្រឹក​ថ្ងៃអង្គារនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងការហួស​ចិត្ត​ចំពោះអ្ន​កវិភាគ​ដែល​ថា រដ្ឋាភិបាល​ផ្តាច់ភ្លើង​ដើម្បីយកលេស​ធ្វើវារីអគ្គិសនី។



«កុំមើល​ ហ៊ុន សែន ដោយក្រសែភ្នែកអាក្រក់»។ នេះជាការលើក​ឡើង​របស់ប្រមុខ​រដ្ឋាភិបាល នៅពេល​ប្រតិកម្ម​ទៅនឹងអ្នកវិភាគ ដែល​ភ្ជាប់បញ្ហា​អគ្គិសនី​នាពេលបច្ចុប្បន្ន ថាជាល្បិច​ក្នុងការ​ធ្វើ​វារីអគ្គិសនី។

ក្រៅពី​ពន្យល់​ហេតុផល​ផ្សេង សម្តេចបានអះអាងថា គ្មាន​កន្លែង​ធ្វើ​វារីអគ្គិសនីទៀតនោះឡើយ។ សម្រាប់អារ៉ែង ដែលជាតំបន់អេកូទេសចរណ៍ សម្តេចមិនអនុញ្ញាតឲ្យធ្វើ​វារីអគ្គិសនីនោះឡើយ។ សម្តេចចំអកថា៖ «អ្នក​ណាវិភាគអ៊ីចឹង គួរតែកាត់ភ្លើងពីផ្ទះចេញ»។ សម្តេច​ថា មិនមែន​ជាការរើសអើងទេ ប៉ុន្តែមកពីការវិភាគរើសអើង។

Tag:
 អគ្គសនី
© រក្សាសិទ្ធិដោយ thmeythmey.com