ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង នឹង​ទៅ​កូរ៉េខាងត្បូង ដើម្បី​ឈ្វេងយល់​ពី​របៀប​គ្រប់គ្រង​សន្តិសុខ និង​ប្រឆាំង​ភេ​វក​ម្ម​
03, Apr 2019 , 9:19 pm        
រូបភាព
ជំនួបរវាងសម្តេច ស ខេង និង OH Nak-young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។ រូបពីក្រសួងមហាផ្ទៃ
ជំនួបរវាងសម្តេច ស ខេង និង OH Nak-young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។ រូបពីក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង នាពេលខាងមុខ​ឆាប់ៗ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងមហាផ្ទៃ​។

 
 
​លោក ផាត សុ​ផានិត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាងថា បំណង​នៃ​ការបំពេញ​ទស្សនកិច្ច​របស់​សម្តេច ស ខេង នៅ​កូរ៉េខាងត្បូង គឺ​ដើម្បី​ឈ្វេងយល់​ពី​ការងារ​ថែរក្សា​សន្តិសុខ និង​ការងារ​គ្រប់​គ្រង់​សណ្តាប់ធ្នាប់ ជាពិសេស​ឈ្វេងយល់​ពី​ការងារ​ធំៗ​មួយចំនួន ដូចជា ការប្រយុទ្ធប្រឆាំង​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការគ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍ ការប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​គ្រឿងញៀន និង ការស្តារ​នីតិសម្បទា​គ្រឿងញៀន​ជាដើម​។ 
 
​លើសពីនេះ ការបំពេញ​ទស្សនកិច្ច​របស់​សម្តេច ក៏មាន​បំណង​ឈ្វេងយល់​ពី​ដំណើរការ​គ្រប់គ្រង កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​កូរ៉េខាងត្បូង​ផងដែរ​។ នេះ​បើតាម​លោក ផាត សុ​ផានិត​ដដែល​៕ 
 

Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com