អត្ថបទពាណិជ្ជកម្ម
បងប្អូន​ស្រី​៣​នាក់ ពី​ខេត្តកំពង់ចាម ឈ្នះ​រង្វាន់​៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា នៅ​កន្លែង​សែន​ឆេង​ម៉េង​
09, Apr 2019 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
ឆេង​ម៉េង​ឆ្នាំនេះ ស្រា​បៀ​កម្ពុជា​ត្រូវប៉ាន់​ខ្លាំង ព្រោះ​មាន​អតិថិជន​សួររក​ច្រើន ស្ទើរតែ​គ្រប់​ហាង​លក់​ស្រា​បៀរ និង​ភេសជ្ជៈ បន្ទាប់ពី​ល្បី​ថា​មាន​អតិថិជន​បងប្អូន​ស្រី​៣​នាក់ នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ឈ្នះ​រង្វាន់ ៤០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា នៅ​កន្លែង​សែន​ផ្នូរ​ឆេង​ម៉េង​តែម្តង​។
 
​អ្នកស្រី ផូ ទូច ដែលជា​អ្នកឃើញ​ផ្ទាល់​នូវ​រង្វាន់ ៤០​លាន​រៀល លើ​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា ដែល​ខ្លួន​គាស់ បាន​ប្រាប់​ទាំង​ទឹកមុខ សប្បាយរីករាយ​យ៉ាងនេះ​ថា​៖«​ពេលដែល​ឃើញ​រង្វាន់ ៤០​លាន​រៀល នោះ​ភ្លាម មាន​អារម្មណ៍​ភ័យ​ផង​អរ​ផង រួច​លួច​មើល​ក្រវិល​កំប៉ុង​ហ្នឹង​ម្នាក់ឯង​ម្តង​ហើយ​ម្តងទៀត មុននឹង​បង្ហាញ​ទៅ​បងប្អូន​»​។ អ្នកស្រី រៀបរាប់​ទៀតថា​៖«​ពេលដែល​បង្ហាញ​ទៅ​ពួកគេ ពួកយើង​ស្រែក​ហ៊ោរ​សប្បាយ​ខ្លាំង​តែម្តង ហើយក៏​អុជ​ធូប​អរគុណ​ដល់​ផ្នូរ​ម៉ាកុង​តែម្តងទៅ ព្រោះ​គិតថា​ពួកយើង​សែន​ត្រូវ​ហើយ ដែល​ទិញ​ស្រា​បៀ​កម្ពុជា​មក​ដាក់​សែន​ជូន​ដូនតា​យើង​ឆ្នាំនេះ​»​។ បើតាម​អ្នកស្រី ផូ ទូច ប្រាក់រង្វាន់​ដែល​ត្រូវ​នេះ គាត់​នឹង​ចែកគ្នា​បីនាក់​បងប្អូន​តែម្តង​៕
 


(អត្ថបទពាណិជ្ជកម្ម)





© រក្សាសិទ្ធិដោយ thmeythmey.com