អត្ថបទពាណិជ្ជកម្ម
PassApp សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​សុ​វត្តិភាព​ចរាចរណ៍ នៅតាម​ទីប្រជុំជន​ក្នុង​ក្រុងភ្នំពេញ​
09, Apr 2019 , 4:27 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី ១០ ខែ មេសា​ស្អែក​នេះ ក្រុមហ៊ុន PassApp  សហការ​ជាមួយនឹង​កាកបាទក្រហមកម្ពុជា ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សារ​សុ​វត្តិភាព​ចរ​រាច​រណ៍ តាម​ទីប្រជុំជន​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ​។ គោលបំណង​នៃ​យុទ្ធនាការ ដែល​ធ្វើឡើង​នា​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឈានចូល​មកដល់​នេះ គឺ​ដើម្បី​ដាស់តឿន និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរ​រាច​រណ៍ ដើម្បី​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​ទៅ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នេះ​។​
 
​បើតាម​ក្រុមហ៊ុន PassApp មាន​គោលដៅ​សំខាន់ៗ​ចំនួន ៤ ដែល​ក្រុមហ៊ុន​នឹងធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​សុ​វត្តិភាព​ចរាចរណ៍​នេះ គឺ​១) រង្វង់​មូល​ចោមចៅ  ចំណុចប្រសព្វ​ទីប្រជុំជន​ផ្សារ​ជម្ពូ​វន្ត (​ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​)​។ គោលដៅ​ទី​២ គឺ​រង្វង់​មូល​ព្រហ្ម​មុខ​បួន ចំណុចប្រសព្វ​ស្ពាន​ជ្រោយចង្វារ​ត្រើយ​កើត (​ខណ្ឌ​ជ្រោយចង្វារ​)​។ គោលដៅ​ទី​៣​គឺ ស្ពាន​ព្រះមុនីវង្ស ចំណុចប្រសព្វ​ផ្សារ​ច្បារអំពៅ (​ខណ្ឌ​ច្បារអំពៅ​) ។ និង​គោលដៅ​ទី​៤ គឺ​នៅ​រង្វង់​មូល​កួរស្រូវ និង​ចំណុចប្រសព្វ​ស្ពានដែក​ចម្ការ​ដូង​(​ខណ្ឌដង្កោ​)​។​


 
​យុទ្ធនាការ​នេះ ចាប់ផ្តើម​ដោយ​ការជួបជុំ​បណ្តាញ​អ្នករត់​កង់​បី និង​យុវជន នៅ​ស្នាក់ការ​កាកបាទក្រហម​កម្ពុជា ការ​ថ្លែង​ចំណាប់​ពី​តំណាង​ក្រុមហ៊ុន PassApp និង​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា មុននឹង​បែងចែក​ក្រុម ទៅ តាម​គោលដៅ​នីមួយៗ​ដែល​បានកំណត់​។ នេះ​បើតាម​ក្រុមហ៊ុន​PassApp​។​


 
​យុទ្ធនាការ​នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា ជានិច្ចកាល​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ PassApp តែងតែ​យកចិត្តទុកដាក់ និង​ជំរុញ​ដៃគូ​ដេ​ល​ជា​អ្នកបើកបរ​របស់ខ្លួន​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com