អត្ថបទពាណិជ្ជកម្ម
«​ទោះបីជា​មានរឿង​អ្វី​ក៏ដោយ ផ្ទះ​គឺជា​កំពង់ផែ​ដែល​រង់ចាំ​អ្នកជា​និច្ច​» វីដេអូ​អប់រំ​ខ្លី ដែល​ធ្វើ​ឲ្យ​អ្នក​មិន​នឹក​ផ្ទះ​មិនបាន​
11, Apr 2019 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ម្សិលមិញ មាន​វីដេអូ​ខ្លី បែប​អប់រំ​មួយ​ដែល​បាន​បង្ហោះ​នៅលើ Page ផ្លូវការ​របស់​ក្រុមហ៊ុនទូរស័ព្ទ​មួយ ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​គេ​ចែកចាយ (Shared) និង (View) យ៉ាងច្រើន​កុះករ​ត្រឹមតែ​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​។ ស្របពេល​ជាមួយគ្នា​នោះដែរ ក៏មាន​ក្រុម​យុវវ័យ​ខ្លះ​បាននាំគ្នា​ចែកចាយ​បន្ត​នូវ​វីដេអូ​ខ្លី​នេះ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​ពួកគេ​ទៅលើ​ស្ថានភាព​ពិតប្រាកដ ដែល​ពួកគេ​បាន​ជួបប្រទះ​នាពេល​កន្លងមក​។ វីដេអូ​ខ្លី​នោះ វា​មាន​អត្ថន័យ​អប់រំ​ល្អប្រសើរ ចំពោះ​អ្នក​ដែល​បាន​ចាក​ចេញពី​ស្រុកកំណើត មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ដោយពេល​ខ្លះ ពួកគេ​សឹងតែ​គ្មាន​ពេល​ទៅលេង​ស្រុកកំណើត​របស់​ពួកគេ​ឡើយ​។ សំណួរ​សួរថា​ហេតុអ្វី​បានជា​យើង    ម្នាក់ៗ​តែងតែ​នឹក​ផ្ទះ​ពេល​ជិត​ចូលឆ្នាំថ្មី​ម្តងៗ​?
 
​ជាការ​ពិតណាស់ សម្រាប់​អ្នក​ដែល​ចាក​ចេញពី​ស្រុកកំណើត មក​ធ្វើ​ការងារ ឬ ប្រកបមុខរបរ​ផ្សេងៗ​នៅ​ទីក្រុង ភាគច្រើន​បាន​ចំណាយពេល​សឹងតែ​មួយឆ្នាំ​ជាមួយ​ការងារ ដោយ​ឃ្លាតឆ្ងាយ​ពី​ឳ​ពុក​ម្តាយ ឃ្លាតឆ្ងាយ​ពី​បងប្អូន ឃ្លាតឆ្ងាយ​ពី​អ្នកភូមិផង​របង​ជាមួយ ដើម្បី​តម្រូវការ​ជីវភាព និង ពង្រីក​ជំនាញ ចំណេះដឹង​របស់​ពួកគេ​បន្ថែមទៀត រហូតដល់​ពេលខ្លះ​ពួកគេ​ភ្លេច​ថា​មាន​អ្នកផ្ទះ ភ្លេច​ទៅផ្ទះ​ជួបជុំ​គ្រួសារ​ក៏មានដែរ​។ ជាការ​ពិតណាស់​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ គឺជា​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដូច្នេះ​វីដេអូ​នេះ គឺជា​ការជំរុញ​ដល់​មនុស្ស​គ្រប់គ្នា ត្រូវតែ​ឆ្លៀត​ពេលវេលា​ដើម្បី​ទៅផ្ទះ​នៅឯ​ស្រុកកំណើត ដើម្បី​ជួប​មុខ​អ្នកមានគុណ ដែលជា​ព្រះ​រស់​របស់​យើងទាំងអស់គ្នា ហើយ​បរិភោគ​អាហារ​ឆ្ងាញ់ៗ​រួមគ្នា ដែល​វា​គឺជា​រឿង​ដ៏​សំខាន់បំផុត​មិនអាច​រំលង​បាន​។ 




 
​សារ​អប់រំ​ដ៏​មាន​សារៈសំខាន់​មួយទៀត ដែល​ធ្វើ​ឲ្យ​កក្រើក​ខ្លាំង​ក្នុង​វីដេអូ​ខ្លី​នេះ គឺ​ពាក្យ​មួយ​ឃ្លា​ដែល​សរសរ​ខាងក្រោម Screen ទូរស័ព្ទ F11 Pro ថា «​ទោះបីជា​មានរឿង​អ្វី​ក៏ដោយ ផ្ទះ​គឺជា​កំពង់ផែ​ដែល​រង់ចាំ​អ្នកជា​និច្ច​» ដែល​ពាក្យ​មួយ​ឃ្លា​នេះ ហាក់បីដូចជា​សារ​ដាស់តឿន​ដល់​មនុស្ស​គ្រប់គ្នា​ទាំងអស់ មិន​ថា​អ្នក​បាន​ជួប​ហេតុការណ៍​អាក្រក់​ប៉ុណ្ណា បាក់​ទឹកចិត្ត​កម្រិត​ណាក៏ដោយ ក៏​អ្នកផ្ទះ​របស់​អ្នក​មិនដែល​បោះបង់​អ្នក​ចោល​ទេ​។ ពួកគេ​នឹង​នៅចាំ​លើកទឹកចិត្ត​អ្នកជា​និច្ច នៅឯ​ស្រុកកំណើត​របស់​អ្នក ហើយ​មិន​ថា​មានរឿង​អ្វី​កើតឡើង​ទេ ផ្ទះ​របស់​អ្នក ប្រៀបដូចជា​កំពង់ផែ ដែល​ឈប់​នឹងថ្កល់​រង់ចាំ​ទទួល​អ្នក​ដោយ​ក្តី​រីករាយ​បំផុត ។ ទាំងអស់នេះ​ក៏​ជាការ​ដាស់តឿន​មួយ សម្រាប់​រំលឹក​ដល់​យុវវ័យ​ទាំងអស់ ដែល​ភាគច្រើន​ពួកគេ​តែងតែ​គិត​ខ្លី បោះបង់​នូវ​ការតស៊ូ​ខ្លួនឯង​ដើម្បី​អ្នកផ្ទះ រួច​ជ្រើសរើស​វិធី​សម្លាប់ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​តាម​មធ្យោបាយ​ផ្សេងៗ ព្រោះតែ​សម្ពាធ​ការងារ សម្ពាធ​នៃ​ការសិក្សា ឬ បញ្ហា​ស្នេហា​ក្តី  មិនមែនជា​រឿង​ត្រឹមត្រូវ​នោះទេ​។​


 
​ប្រសិនបើ​លោកអ្នក​ចង់ដឹង​ច្បាស់​ពី​អត្ថន័យ​ក្នុង​វីដេអូ​ខ្លី​បែប​អប់រំ​មួយ​នេះ​សូម​លោកអ្នក​ចូលទៅ​កាន់​Link​ដូចខាងក្រោម​៖ 

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com