ស​ង្រា្ក​ន្ត​បាទី រៀបចំ​នៅ​ទី​រមណីយដ្ឋាន​៤​ទីតាំង​ក្នុង​ខេត្តតាកែវ​
ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ស​ង្រា្ក​ន្ត​បាទី រៀបចំ​នៅ​ទី​រមណីយដ្ឋាន​៤​ទីតាំង​ក្នុង​ខេត្តតាកែវ​
14, Apr 2019 , 8:59 am        
រូបភាព
រូប សង្រា្កន្ត​បាទី​ ខេត្ត​តាកែវ
រូប សង្រា្កន្ត​បាទី​ ខេត្ត​តាកែវ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តតាកែវ (​ស​.​ស​.​យ​.​ក​) សហការ​ជាមួយ​អភិបាល​ខេត្តតាកែវ រៀបចំ​ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​បាទី​» លើកដំបូង នៅ​បរិវេណ​រមណីយដ្ឋាន​បាទី ប្រាសាទតាព្រហ្ម ប្រាសាទភ្នំដា និង​ប្រាសាទ​ស្នោរ​។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៤-១៦ ខែមេសា​។

 
​លោក ចិន ចន្ទ​ផានិត សមាជិក​ស​.​ស​.​យ​.​ក ខេត្តតាកែវ បាន​បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​នេះ មានការ​សម្តែង​ចាប៉ីដងវែង ដែលជា​មរតក​របស់​លោកតា​ប្រាជ្ញឈួន ដើម្បី​រំលឹក​កូន​ខ្មែរ​ឲ្យ​បាន​ចងចាំ និង​ថែរក្សា​វប្បធម៌​-​ប្រពៃណី​ខ្មែរ​។ លោក បញ្ជាក់ថា «​នៅក្នុង​ព្រឹត្តិការណ៍​នោះ ខេត្ត​យើង​មានការ​ប្រគុំ​តន្ត្រី ការតាំងពិព័រណ៍​បច្ចេក​វិទ្យា វិទ្យាសាស្ត្រ និង​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផងដែរ ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុននេះ​»​។ 
 
​ឆ្នាំនេះ​ជា​លើកដំបូង​ហើយ​ដែល​ខេត្តតាកែវ​បង្កើត​ព្រឹត្តិការណ៍ «​ស​ង្រា្ក​ន្ត​បាទី​»​។ បើតាម​លោក ចិន ចន្ទ​ផានិត ព្រឹត្តិការណ៍​នេះ មិនមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​ខេត្ត​ផ្សេងៗ​នោះទេ ដោយសារ​វា​ជា​ឆ្នាំ​ដំបូង ដូច្នេះ​លោក​សង្ឃឹមថា​នៅ​ឆ្នាំ​បន្តបន្ទាប់ៗ​ទៀត ក្រុមការងារ​ស​.​ស​.​យ​.​ក​ខេត្តតាកែវ នឹង​បង្កើត​កម្មវិធី​នេះ​ឲ្យ​ធំ​ទូលំទូលាយ​ជាង​មុន​៕  
 
 

Tag:
 សង្ក្រាន្ត​
  ប្រាសាទតាព្រហ្ម​
  ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com