កីឡាជាតិ
លទ្ធផល​ការប្រកួត​យុវជន​អាស៊ី​របស់​ក្រុម​កម្ពុជា
18, Aug 2013 , 11:18 am        
រូបភាព
ដោយ:
ក្នុងការ​ប្រកួត​កីឡា​អាស៊ី​ដែល​ក្រុម​កម្ពុជា​បានធ្វើ​ការប្រកួត​កាលពី​ថ្ងៃទី១៧ សីហា នោះ នៅ​ទីក្រុង​ណាន​ជី​ង ប្រទេស ចិន​លទ្ធផល​ឲ្យ​ដឹងថា ក្រុមកីឡា​វាយ​សី​កម្ពុ​ជាមាន​ចាញ់ និង​ឈ្នះ។

កីឡាការិនី​វាយ​សី កែ ពេជ្រ​ឆវី ប្រកួត​វិញ្ញាសា​ឯកត្តជន ចាញ់​ហ្វីលីពីន​ក្នុង​លទ្ធផល បច្ចេកទេស១ទល់នឹង២(កម្ពុជា ២១ទល់នឹង១៤, កម្ពុជា ៩ ទល់នឹង៩, កម្ពុជា ២១ ទល់នឹង៨)។

កីឡាករ ចេង ភារ​ម្យ ប្រកួត​វិញ្ញាសា​ឯកត្តជន ឈ្នះ​កីឡាករ​មកពី​ប្រទេស​ម៉ា​ល់​ឌី​វ ក្នុង​លទ្ធផល​បច្ចេកទេស២សិត​ទល់នឹង០(កម្ពុជា២១ ទល់១៤, កម្ពុជា២១ ទល់នឹង១៥)។ ចេង​ភារ​ម្យ​បាន​ឆ្ពោះទៅកាន់​ជុំ១/៨បន្តទៀត​នា​វេលា​ល្ងាច​នេះ​ទៀត ដោយ​នឹង​ជួប​ប្រកួត​ជា​មួ យ​ក្រុម​ហ្វីលីពីន ក្នុងករណី​ឈ្នះ​មួយ​ប្រកួត​ទៀត​នោះគេ​នឹង​ឈរ​ក្នុង​តំណែង​មេដាយ​សំរឹទ្ធ។
   
គួររំលឹកថា កីឡាការិនី​បាន​អស់សិទ្ធិ​សម្រាប់​ការប្រកួត​លើ​វិញ្ញ​សា​ឯកត្តជន​ក្រោយពី នាង​បានចេញ​នៅ​ជុំ​ទី១រួចមក ។ តែ​យ៉ាងណា​អត្ត​ព​លិ​ក​ទាំងពីរ​នាក់​របស់​ក​ម្ពុ​ជា​មិនទាន់​ធ្វើការ​ប្រកួត​គូ​បុរស​នារី​នៅឡើយ​ទេ។


© រក្សាសិទ្ធិដោយ thmeythmey.com