ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី ស៊ូជី មកដល់កម្ពុជាហើយ នៅរសៀលថ្ងៃនេះ
29, Apr 2019 , 4:14 pm        
រូបភាព
អ្នកស្រី អ៊ុងសាន ស៊ូជី ចុះពីយន្តហោះ ពេលមកដល់កម្ពុជា
អ្នកស្រី អ៊ុងសាន ស៊ូជី ចុះពីយន្តហោះ ពេលមកដល់កម្ពុជា
ដោយ: ថ្មីៗ
អ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋនិងជាមេដឹកនាំមីយ៉ាន់ម៉ា បានមកដល់កម្ពុជាហើយ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។



នៅថ្ងៃទី៣០មេសា អ្នកស្រី នឹងចាប់ផ្តើមបំពេញទស្សនកិច្ច។ តាមការគ្រោងទុក អ្នកស្រី នឹងចូលគាល់ព្រះមហាក្សត្រ ហើយអ្នកស្រី នឹងជួបមេដឹកនាំកំពូលៗរបស់កម្ពុជាជាបន្តបន្ទាប់ រួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បន្ទាប់មក អ្នកស្រី នឹងទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យនិងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ។ បន្ទាប់មកទៀត អ្នកស្រី នឹងទៅទស្សនាប្រាសាទនានា នៅខេត្តសៀមរាប។ ដំណើរទស្សនកិច្ចរបស់អ្នកស្រី នឹងត្រូវបញ្ចប់នៅថ្ងៃទី១ ខែឧសភា។ 

នេះជាលើកទី១ ដែលអ្នកស្រី អ៊ុងសាន ស៊ូជី មកកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា «ដំណើរទស្សនកិច្ចរបស់អ្នកស្រី នឹងពង្រឹងថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខណ្ឌអាស៊ាននិងពហុភាគី»៕ 



© រក្សាសិទ្ធិដោយ thmeythmey.com