អន្តរជាតិ
របាយការណ៍​អ​.​ស​.​ប​.​ព្រមាន​ថា​អម្បូរ​រុក្ខជាតិ​និង​សត្វ​ចំនួន​១​លាន​ប្រឈម​នឹង​ការ​ផុត​ពូជ​
09, May 2019 , 8:29 am        
រូបភាព
ដោយ: VOA
​របាយការណ៍​អ​.​ស​.​ប​.​ឲ្យ​ដឹងថា អម្បូរ​រុក្ខជាតិ​និង​សត្វ​ចំនួន​១​លាន​កំពុង​រងគ្រោះ​នៃ ការ​ផុត​ពូជ​ដោយសារតែ​ទង្វើ​របស់​មនុស្ស ហើយ​ចំនួន​ជាច្រើន​នឹង​ផុត​ពូជ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ទៀត​នេះ​។​

 
​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ដែល​កើតចេញពី​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ចំនួន ៤៥០ នាក់ មកពី​ប្រទេស​ជាង ១០ បាន​ព្រមាន​ថា ការ​ផុត​ពូជ​ដែល​រង​ការ​គំរាម​ដ៏​ធំធេង​នេះ​គឺជា​បញ្ហា​ដែល​មិន​ធ្លាប់​កើតមាន​ពីមុន​ទេ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ ធម្មជាតិ​កំពុងតែ​ថមថយ​ជា​សាកល​ក្នុង​កម្រិត​មិន​ធ្លាប់មាន​ពីមុន​។​
 
​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា អម្បូរ​ទាំងនេះ នឹង​ផុត​ពូជ​ក្នុង​ល្បឿន​លឿន​រាប់រយ​ដង ជាង​កម្រិត​ធម្មតា​ក្នុងអំឡុងពេល ១០ ឆ្នាំ​កន្លងទៅ​។ នៅពេល​បច្ចុប្បន្ននេះ​មានអម្បូរ​សត្វ និង​រុក្ខជាតិ​ជាង​៨​លាន​នៅលើ​ផែនដី​។​
 
​របាយការណ៍​ចំនួន ១៨០០ ទំព័រ ដែល​បានចេញ​ផ្សព្វផ្សាយ​នៅឯ​វេទិកា​វិទ្យាសាស្ត្រ​អន្តររដ្ឋាភិបាល​និង​គោលនយោបាយ​ស្តីពី​សេវាកម្ម ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​ទីក្រុង​ប៉ារីស បាន​និយាយថា ការដោះស្រាយ​បញ្ហា​នេះ​ត្រូវការ​កំណែទម្រង់​ពិតប្រាកដ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com