ពីនេះ ពីនោះ
សរសេរ​ជា​ពាក្យ «​វិញាណ​» មិនត្រូវ​ដូចជា​ពាក្យ​«​វិញ្ញាណ​»​នោះទេ​
02, Jun 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ​ដែល​ត្រឹមត្រូវ​ទៅតាម​វចន​នា​ក្រុម​ខ្មែរ​នោះ​គឺ «​វិញ្ញាណ​» អាន​ថា វិញ​-​ញាន សរសេរ​តាម​បាលី និង​សំស្ក្រឹត វិ​ជ្ញា​ន ដែល​មានន័យថា ធម្មជាតិ​ដឹង​ច្បាស់​នូវ​អារម្មណ៍​(​ចិត្ត​)​។ «​វិញ្ញាណ​» ប្រើ​ជាមួយ​នាមសព្ទ​ដទៃ​ដូចជា វិញ្ញាណ​ទ្រព្យ គឺ​ទ្រព្យ​មាន​វិញ្ញាណ​ដែល​សំដៅលើ គោ​,​ក្របី​,​ដំរី​,​សេះ​, វិញ្ញាណក្ខន្ធ គឺ​កង​វិញ្ញាណ​(​ពួក​ចិត្ត​)​ដែល​រាប់បញ្ចូល​ក្នុង​ខន្ធ​៥​។  


© រក្សាសិទ្ធិដោយ thmeythmey.com