អត្ថបទពាណិជ្ជកម្ម
បច្ចេកវិទ្យា និង​ការផ្លាស់ប្តូរ​មុខមាត់​វិស័យ​ដឹកជញ្ជូន និង​ការធ្វើ​ប្រ​ត្តិ​ប​ត្តិ​ការ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា
07, Jun 2019 , 5:26 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បច្ចេកវិទ្យា បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​នៅក្នុង​វិស័យ ដឹកជញ្ជូន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​ជាដើម​។ ទាំង​អាជីវក​ម្មចាស់ និង​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង បាន​អភិ​វិ​ឌ្ឍ​ន៍​សេវា​របស់ខ្លួន ឲ្យ​ទាន់សម័យ ទាន់​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា និង​ដែល​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​របស់​អតិថិជន​។
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការប្រើប្រាស់​បច្ចេកវិទ្យា ក្នុង​វិស័យ​ដឹកជញ្ជូន របស់​ពល​កម្ពុជា​ហាក់​ផុសផុល​ខ្លាំង​មែនទែន​។ ចំណែកឯ​អាជីវកម្ម​បង្កើត​ថ្មី​ទៀតសោត ក៏​ហក់​ចូលក្នុង​វិស័យ​ដឹកជញ្ជូន​នេះដែរ ដែលមាន​ដូចជា ក្រុមហ៊ុន​កក់​រថយន្ត​ក្រុង ឬ​កាណូត​តាម​ទូរ​សព្ទ​ដៃ​, ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ និង​ម្ហូបអាហារ​, និង​កម្មវិធី​ហៅ​តាក់ស៊ី និង​កង់​បី​ជិះ​តាម​ទូរ​សព្ទ​ដៃ​ជាដើម​។ 
 
PassApp ក្រុមហ៊ុន​ហៅ​តាក់ស៊ី និង​កង់​បី​ជិះ​តាម​ទូរ​សព្ទ​ដៃ​មួយ ក្នុងចំណោម​កម្មវិធី​ដទៃទៀត ដែល​កំពុងតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន ពី​សំណាក់​អ្នកប្រើប្រាស់ ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា​។ ប្រឡូក​ចូលក្នុង​ទីផ្សារ ត្រឹមតែ​រយៈ​ពីរ​-​បី​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ប៉ុន្តែ កម្មវិធី​ទូ​សព្ទ​ដៃ​មួយ​នេះ បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្លា ក្នុងការ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​អតិថិជន​រាប់ម៉ឺន​នាក់​របស់ខ្លួន​។ 
 
​គួររំលឹកថា PassApp ជា​មធ្យោបាយ​ដឹកជញ្ជូន​បែប​ទាន់សម័យ ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន មិនចាំបាច់​ឲ្យ​អតិថិជន​ឈរ​បក់ដៃ​ហៅ​រ៉ឺម៉ក​កង់​បី ឬ​តាក់ស៊ី រាល់ពេល​ធ្វើដំណើរ​ទៀត​ហើយ​។ ឥឡូវនេះ នៅពេល​ចង់​ធ្វើដំណើរ​ទៅ​ទីកន្លែង​ណាមួយ គ្រាន់តែ​កក់​ការធ្វើដំណើរ​(booking) តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ចំណេញ​ពេលវេលា​លោកអ្នក​យ៉ាងច្រើន និង​មិនបាច់​តថ្លៃ​នោះឡើយ ដោយ PassApp មាន​បំពាក់​ប្រព័ន្ធ​គណនា​ចម្ងាយ និង​តម្លៃ​ដោយ​ស្វ័យប្រវត្តិ ដែលមាន​តម្លៃ​ស្តង់ដារ​ប្រហែល ១២០០៛ ក្នុង​មួយ​គីឡូម៉ែត្រ​។​
 
​ចំណែកឯ​ការផ្លាស់ប្តូរ​ការធ្វើ​ប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​វិញ យើង​សង្កេតឃើញថា  គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មួយចំនួន បាន​ចាប់យក​ការទូទាត់​ដោយ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ តាមរយៈ​ការ​ស្កេ​ន QR Code ពោល​អតិថិជន​មិនចាំបាច់​មាន​សាច់ប្រាក់ ក៏​អាច​ទិញ​ទំនិញ និង​ទូទាត់​សេវា​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​បំផុត​។  
 
​ជារួម ការរីកចម្រើន​នៃ​បច្ចេកវិទ្យា បាន និង​កំពុង​រួមចំណែក​ធ្វើ​ឲ្យ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា​កាន់តែ​ទំនើប និង​ងាយស្រួល ក៏ដូចជា​ជំរុញ​ការរីកចម្រើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ផងដែរ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Pass APP
© រក្សាសិទ្ធិដោយ thmeythmey.com