អតីតបក្សប្រឆាំង រំលែកទុក្ខចំពោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំអគារនៅព្រះសីហនុ
ជាតិ
សង្គមជាតិ
អតីតបក្សប្រឆាំង រំលែកទុក្ខចំពោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំអគារនៅព្រះសីហនុ
24, Jun 2019 , 10:51 am        
រូបភាព
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ លោក សម រង្ស៊ី និង លោក កឹម សុខា ចូលរួមពិធីបុណ្យរម្លឹកខួប១១ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពកម្ពុជា (រូបពី AFP)
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ លោក សម រង្ស៊ី និង លោក កឹម សុខា ចូលរួមពិធីបុណ្យរម្លឹកខួប១១ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា ប្រធានសហជីពកម្ពុជា (រូបពី AFP)
ដោយ: ថ្មីៗ
អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ពីក្រៅប្រទេស សម្តែងការតក់ស្លុត និងសេចក្តីសោកស្តាយ ចំពោះឧបទ្ទវហេតុរលំអគារ៧ជាន់នៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមានអ្នករបួស និងស្លាប់យ៉ាងអាណោចអាធ័ម។



តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៤មិថុនា ក្រៅពីការចូលរួមរំលែកទុក្ខ អតីតគណបក្សប្រឆាំង បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទទួលខុសត្រូវចំពោះសោកនាដកម្មនេះ ហើយផ្តន្ទាទោសអ្នកជាប់ពាក់ព័ន្ធក្នុងការសាងសង់អគារនេះ ដោយរួមទាំងអាជ្ញាធរផងដែរ។

មេដឹកនាំកំពូលទាំងពីរនៃអតីតគណបក្សប្រឆាំង គឺ លោក សម រង្ស៊ី ដែលរស់នៅក្រៅប្រទេស និង លោក កឹម សុខា ដែលកំពុងស្ថិតនៅក្នុងផ្ទះ ក៏បង្ហោះសារលើបណ្តាញសង្គមផងដែរ ដើម្បីចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយ។

ការរលំអគារនេះ បានកើតឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី២២មិថុនា។ គិតត្រឹមម៉ោង៩កន្លះព្រឹក ថ្ងៃទី២៤មិថុនានេះ សមត្ថកិច្ច បានរកឃើញអ្នកស្លាប់២៥នាក់ (ស្រី៤នាក់) និងអ្នករបួស២៤នាក់ (ស្រី២នាក់) ខណៈការកាយគំនរអគារបែកបាក់នេះ សម្រេចបានជិត៨០ភាគរយ៕

Tag:
 រលំអគារ
  សម រង្ស៊ី
  កឹម សុខា
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com