ពីនេះ ពីនោះ
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ឲ្យ​សរសេរ «Menu» ជា​ភាសា​ខ្មែរ​ថា​«​ម៉ឺ​នុយ​»
08, Jul 2019 , 7:39 am        
រូបភាព
រូបភាព ពាក្យ ម៉ឺនុយ menu
រូបភាព ពាក្យ ម៉ឺនុយ menu
ដោយ: ថ្មីៗ
​ពលរដ្ឋ​ដែល​តែង​ចូល​ហាង​អាហារ​ផ្សេងៗ មិន​ភ្លេច​ហៅ​«Menu»​ទេ រាល់ពេល​ចង់​ពិសារ​ម្ហូប​អ្វីមួយ​។ «Menu» ប្រើ​ជា​ភាសា​ខ្មែរ​ថា «​ម៉ឺ​នុយ​» គឺជា​ការ​កំណត់ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ដែលមាន​នៅក្នុង​សទ្ទានុក្រម​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។

 
«Menu» សរសេរ​ជា​ភាសា​អង់គ្លេស ដូចគ្នា​នឹង​ភាសា​បារាំង​ដែរ​។ «​ម៉ឺ​នុយ​»​មានន័យថា បញ្ជី​នៃ​ជម្រើស​ទាំងឡាយ​ដែល​បង្ហាញ​លើ​អេក្រង់​កុំព្យូទ័រ ក្នុង​កម្មវិធី​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​អ្នកប្រើប្រាស់​។ 
 
​កន្លងមក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​បាន​សម្រួល​ពាក្យ​បរទេស​ជាច្រើន សម្រាប់​ប្រែជា​ភាសា​ខ្មែរ ដើម្បី​ងាយស្រួល​ឲ្យ​មហាជន​ប្រើប្រាស់​ឲ្យ​ត្រឹមត្រូវ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា សុស​វែ​រ​(Software) ស្គែ​ន​(Scan) អាក់​សេស​(Access) អាណា​ឡូ​ក​(Analog) អាប់​ដេ​ត​(Update) ម៉ូនីទ័រ​(Monitor)​។​ល​៕  

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com