ពីនេះ ពីនោះ
ចេះតែ​ឧស្សាហ៍​ភ្លេចភ្លាំង តើ​មាន​អ្វី​អាចជួយ​បាន​ទៅ​?
19, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ភ្លេចភ្លាំង​ប្រហែលជា​អា​ការៈធម្មតា​មួយ​នៃ​ភាព​ចាស់​ទៅតាម​អាយុ ឬ​អាចជា​អា​ការៈព្រមាន​មួយ​នៃ​ជំងឺ​ណាមួយ​ដូចជា ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​តែម្តង​។



ទោះបីជា​យ៉ាងណាក៏ដោយ ដើម្បី​ជួយ​ពង្រឹង​ដល់​ភាព​ចងចាំ​កាន់តែ​ល្អប្រសើរ​វិញ​យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
- ​បង្កើត​តារាង ឬ​ប្រើប្រាស់​កាលបរិច្ឆេទ​
- ​ភ្ជាប់​ទំនាក់ទំនង​នូវ​អ្វីដែល​អ្នក​ចង់ចាំ​ជាមួយនឹង​អ្វីមួយ​ដែលមាន​អត្ថន័យ​ដូចជា ចម្រៀង​ដែល​អ្នក​ចូលចិត្ត ឬ​កម្មវិធី​ទូរទស្សន៍​
​- ភ្ជាប់​ទំនាក់ទំនង​ទៅនឹង​ទម្លាប់​ថ្មីៗ​ដែល​អាច​ផ្តល់​ភាព​ពិបាក​ដល់​រាងកាយ និង​ផ្លូវចិត្ត​
- ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​
​- កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
​- ចូរ​ស្វែងរក​មធ្យោបាយ​ផ្តល់​សុខភាព​ដើម្បី​គ្រប់គ្រង​ការ​ថប់​អារម្មណ៍ និង​ស្ត្រេ​ស និង​ទៅ​ជួប​គ្រូពេទ្យ​បើសិនជា​អ្នកមាន​ភាព​ពិបាក​ចំពោះ​អារម្មណ៍​ទាំងនេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com