ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាន​អត្ថបទ​នេះ​រួច ពិតជា​ចង់ទៅ​លេង​សមុទ្រ​ខ្លាំង​តែម្តង​
31, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​កំពុងតែ​គិត​អំពី​ការ​ទៅលេង​ឆ្នេរសមុទ្រ​មែន​ទេ​? ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​រៀប​គម្រោង ហើយ​ធ្វើ​វាស​ម្រេច​ឲ្យ​ខាងតែបាន​ទៅ​។



ក្រៅពី​ទៅ​ដើម្បី​ថតរូប​ជា​អនុស្សាវរីយ​ដើម្បី​អាច​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ឆ្នេរសមុទ្រ​ក៏​ផ្តល់នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មនុស្ស​យើង​ច្រើន​គួរសម​ដែរ​ដូចជា​៖
 
​បង្កើន​ចំនួន​វីតាមីន D
 
​ដូច​យើង​ធ្លាប់​ដឹង​ហើយ​ថា ដើម្បី​ទទួលបាន​វីតាមីន D អត់​គិតលុយ គឺ​ត្រូវ​ហាលថ្ងៃ ហើយ​វា​ក៏​ជា​ជីវជាតិ​មួយ​ប្រភេទ​ជួយ​ឲ្យ​មាន​អារម្មណ៍ល្អ​ដែរ​។ អ្នកជំនាញ​និយាយថា អ្នកត្រូវការ​ហាលថ្ងៃ​ប្រហែល ១០​នាទី​ដើម្បី​ទទួលបាន​វីតាមីន D គ្រប់គ្រាន់​ក្នុងការ​បំបាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ វីតាមីន D ក៏​សំខាន់​ក្នុង​ការជួយ​ឲ្យ​ឆ្អឹង​កាន់តែ​រឹងមាំ​ដែរ ព្រោះ​វា​នឹង​ជួយ​រាងកាយ​បឺត​ស្រូប​ជាតិ​កាលស្យូម​ពី​ចំណីអាហារ​បាន​កាន់តែ​ល្អ​។ 
 
​ជួយ​ពង្រឹង​ដល់​សាច់ដុំ​និង​រំលាយ​ជាតិ​ខ្លាញ់​
 
​រាល់​ការដើរ​លុយ​ទឹកសមុទ្រ និង​ការ​ហែល​ទឹកសមុទ្រ​គឺជា​លំ​ហាត់ប្រាណ​មួយ​ប្រភេទ​ដែល​ជំរុញ​ដល់​សាច់ដុំ​អ្នកធ្វើការ​បាន ហើយក៏​មិន​បង្កើន​សម្ពាធ​ដល់​សន្លាក់​ដែរ​។ ការលេង​កីឡា​នៅលើ​ឆ្នេរ​ខ្សាច់​ដូចជា​ការលេង​បាលទះ ពិតជា​វិធីសាស្ត្រ​ដ៏​ឆ្លាត​វ៉ៃ​មួយ​ក្នុងការ​រំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​ផង និង​ថែរក្សា​បេះដូង​ព្រមទាំង​សួត​កាន់តែ​រឹងមាំ​។ ការដើរ​លើ​ឆ្នេរ​ខ្សាច់​ដោយ​ជើង​ទទេ គឺជា​រឿង​ដែល​ត្រូវតែ​ធ្វើ​សម្រាប់​អ្នក​ទៅលេង​សមុទ្រ ព្រោះ​វា​នឹង​ជំរុញ​ដល់​សរសៃប្រសាទ និង​សាច់ដុំ​នៅ​ប្រអប់​ជោះ​ង​ធ្វើការ​បាន​កាន់តែ​ល្អ ហើយក៏​បង្កើន​អារម្មណ៍​ថ្មី​ដល់​រាងកាយ​ផងដែរ​។ 
 
​ជួយ​បំបាត់​ស្ត្រេ​ស​
 
​គ្មានអ្វី​អាចធ្វើ​ឲ្យ​អ្នក​បំភ្លេច​រាល់​ភាព​តានតឹង​ទាំងឡាយ​ដែល​បានធ្វើ និង​ជាប់​ក្នុង​ខួរក្បាល ជាង​ការរស់នៅ​កន្លែង​ដែលមាន​ធម្មជាតិ​ស្រស់បំព្រង​ជុំវិញខ្លួន​ឡើយ​។ ការដែល​មកដល់​ឆ្នេរសមុទ្រ​គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការជួយ​ឲ្យ​មាន​អារម្មណ៍ល្អ​វិញ និង​ជំរុញ​ដល់​រាងកាយ​ដើម្បី​កុំ​ឲ្យ​មាន​ជីវ​រស់នៅ​បែប​រវល់​ដូច​មុន​ទៀត​។ មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ការដែល​ស្ត្រេ​ស​រ៉ាំរ៉ៃ​គឺជា​ហេតុផល​នាំ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ងាយ​កើត​ជំងឺ​ច្រើនណាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com